ស្អាតកប់សារី! បាន មុន្នីល័ក្ខ ស្រស់​​​ស្អាត​​​​ប្លែក បន្ទាប់​​ពី​​​ផ្លាស់​​​ប្ដូរ​ស្ទីល​​​កាត់​សក់ខ្លី​បែបនេះ!

0
121

(ភ្នំពេញ)៖ តារាចម្រៀងមកពីខេត្តបាត់ដំបងកញ្ញា បាន មុន្នីល័ក្ខ មិនត្រឹមតែមានរូបសម្ផស្សស្រស់ស្អាតទេ ថែមទាំងមានទឹកដមសំនៀងពីរោះ ទទួលបានការគាំទ្រ និងស្ញើចសរសើរ ពីមហាជនទូទៅជាច្រើនថា នាងពិតជាមានសំឡេងក្រអួនក្រអៅ ផ្អែមល្ហែមលួងលោម ពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ។ ម្យ៉ាងទៀត តារាចម្រៀងស្រីរូបនេះ តែងតែនិយមលេងស្ទីលប្លែកៗ ជាពិសេសនោះការលេងស្ទីលសក់ និងស្រស់ស្អាតខ្លាំងតែម្ដង ខណៈថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការលេងម៉ូតសក់ខ្លីត្រឹមក មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង។

ជាការពិត កន្លងមកប្រិយមិត្តទស្សនិកជន ប្រហែលជាធ្លាប់តែឃើញ បាន មុន្នីល័ក្ខ និយមតែទុកសក់វែង ប៉ុន្តែកាលពីពេលថ្មីៗនេះ អតីតបេក្ខភាពក្នុងកម្មវិធី ប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី១ រូបនេះ បានប្តូរស្ទីលម៉ូដសក់ពីសក់វែង ដោយកាត់ខ្លីត្រឹមកវិញម្តង នាំឲ្យអ្នកគ្រប់គ្នា មានអារម្មណ៍ប្លែក ជាមួយនឹងរូបសម្រស់របស់នាង និងកោតសរសើរថា នាងមានរូបសម្រស់កាន់តែស្អាត ប្លែកជាងពេលសក់វែង ខ្លាំងមួយកម្រិតទៀត។

គួរបញ្ជាក់ថា បាន មុន្នីល័ក្ខ ជាតារាចម្រៀង ដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ពិសេសមិត្តយុវវ័យ ខណៈដែលបទចម្រៀងនីមួយៗ របស់នាង សុទ្ធសឹងតែទទួលបានការគាំទ្រ ខ្លាំងគួរឲ្យកត់សម្គាល់។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here