អំណាចនៃសេចក្តីល្អ តើសេចក្តីល្អមានអំណាចអ្វីខ្លះ មានជាអស្ចារ្យ យ៉ាងនេះ?

103

សេចក្តី​ល្អ​មាន​អំណាច​សំ​ខាន់​ដ៏​ក្រៃ​លែង​ក្នុងខ្លួន​មនុស្ស   ធ្វើ​ឲ្យ​ជា​ទី​គោរព​លើក​តម្កើង​របស់​មនុស្ស​ទាំងឡាយ  ។ រឹត​តែ​មាន​ច្រើន   ឬរឹង​រឹត​តែ​ប្រើ​ច្រើន   គឺ  រឹត​តែ​ល្អ នឹង​ជាពិសេស   គឺ​មិន​មាន​អ្នក​ណា​មក​ទម្លាយ​បាន  ។ ឯ​​ចំណែក​ខ្លួន​ឯង​វិញ​ក៏​រមែង​សប្បាយ​ចិត្ត  មាន​សេចក្តី​សុខ​ក្នុង​ជី​វិតដែល​ជា​ផល​ត្រូវ​ឃើញ​ច្បាស់​ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក  ។  រី​ឯ​អ្នក​ដទៃ​ដែល​មាន​ទំនាក់​ទំនង​សេពគប់​  ក៏បាន​សុខ​ត្រជាក់​ស្រួល​ក្រោម​ម្លប់​នៃ​គុណ​ធម៌​ផង​ដែរ  ។

សូម្បី​មិនមាន​ការ​អួត​អាង   និង​មិន​ចាំ​បាច់​មាន​ការ​និយាយ​ឃោសនា  បបួល​ឲ្យអ្នក​ណា ៗ មក​រាប់អាន  ក៏​សេចក្តី​ពិត​នៃ​គុណ​ធម៌​នោះ ៗ មាន​ប្រាកដ​នៃ​ខ្លួន​ឯង​ដែរ  ។​ គុណ​ធម៌​ជា​អំណាច​ដ៏​រឹង​មាំ  និង​ឋិត​ថេរ​យូរ​អង្វែង​បាន   មិន​ចាំបាច់​ប្រជែង​ដណ្តើម​ពី​អ្នក​ដទៃ  មិនមាន​ការ​ចុះ​ទន់​ដោយ​ការប្រព្រឹត្ត​អាក្រក់​បៀត​បៀន​គ្នា  និង​មិនមាន​ភ័យ​ពី​អ្នក​ដទៃ​ដណ្តើម​យក​ឡើយ  ។អំណាច​នៃ​គុណ​ធម៌​  រមែង​ធ្វើ​ឲ្យ​ថ្ងៃ  ខែ  ឆ្នាំ​ ទាំងអស់​ក្នុងជីវិត​  ទៅ ជា  ថ្ងៃ  ខែ  ឆ្នាំ  ល្អទាំង​អស់​សម្រាប់​អ្នក​ដែល​មានគុណ​ធម៌​នោះ  ។​