ស៊ែរចែកគ្នាដឹង! ​របស់​៨យ៉ាង​ហាម​ឲ្យ​គេ​ខ្ចី​ប្រើ ឬ​ប្រើ​រួម​គ្នា ទោះ​ជា​​មួួ​យ​មនុស្ស​ស្និទ្ធស្នាល​ក៏​ដោយ

(យល់ដឹង)៖ គ្រប់​​គ្នា​ប្រហែល​បាន​ដឹង​ហើយ​ថា​យើង​​មិន​គួរ​ខ្ចី​ក្រាសសិតសក់ ឬ​ច្រាស​ដុស​ធ្មេញ​គ្នា​​ប្រើ​នោះ​ទេ។ ក៏​ប៉ុន្តែ​នៅ​មាន​របស់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត​ដែល​យើង​​អាច​នឹង​ចែក​គ្នា​ប្រើ​ជាមួយ​អ្នក​ដទៃ​ម្ដង​ម្កាល ប៉ុន្តែ​ការ​ពិត​​វា​ជា​រឿង​ដ៏​គ្រោះថ្នាក់។ ថ្ងៃ​នេះយើងនឹង​បង្ហាញ​ជូន​របស់​ ៨​យ៉ាង​ដែល​មិន​គួរ​ប្រើ​លើស​ពី​ម្នាក់ រួម​ជាមួយ​វិធី​​ថែ​រក្សា​វា​ឲ្យ​ស្អាត​ និង​មាន​គុណភាព​ល្អ៖

ក្រែម​លាប​មាត់ជំងឺ​សើ​ស្បែក​ផ្សេង​ៗ​ងាយ​នឹង​ឆ្លង​បំផុត​តាម​រយៈ​ក្រែម​លាប​មាត់ ទាំង​ក្រែម​ស្ងួត និង​ក្រែម​រលោង។ មេរោគ​ខ្លះ​អាច​ឆ្លង​តាម​ទឹក​រំអិល​លើ​បបូរ​មាត់ ឬ​ទឹក​មាត់ បើ​ទោះ​ជា​អ្នក​មាន​មេរោគ​ទាំង​នោះ​មើល​ទៅ​គ្មាន​ស្នាម​អ្វី​ចេញ​មក​ក៏​ដោយ។ ប្រសិន​បើ​អ្នក​មាន​ជំងឺ​សើស្បែក​ទាំង​នេះ​ដោយ​ឯកឯង អ្នក​គួរ​តែ​ទិញ​ក្រែម​ថ្មី​ប្រើ​ភ្លាម​ក្រោយ​ជំងឺ​ទាំង​នោះ​ជា​សះស្បើយ។ កាសត្រចៀក​របស់​អ្នក​នឹង​អាច​ឆ្លង​មេរោគ​ដោយ​សារ​បាក់តេរី​ក្នុង​អាចម៍ត្រចៀក​​អ្នក​ដទៃ​ដែល​នៅ​ជាប់​នឹង​កាស។ ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ អ្នក​គួរ​ជូត​សម្អាត​វា​នឹង​អាល់កុល​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

បូ​ចង​សក់ និង​ឧបករណ៍​មូរ​សក់មេរោគ​ផ្សិតនានា​អាច​នឹង​ចម្លង​មក​អ្នក​បាន​ពេល​​អ្នក​ប្រើ​ក្រាស​សិត​សក់ បូ​ចង​សក់ និង​ឧបករណ៍​មូរ​សក់​រួម​គ្នា​នឹង​អ្នក​ដទៃ។ បូរ​ចង​សក់​របស់​អ្នក​គួរ​តែ​ត្រូវ​បាន​សម្អាត​រៀងរាល់​ពីរ​ទៅ​បី​សប្ដាហ៍​ម្ដង តាម​ចំនួន​ប្រើ​តិច​ឬ​ច្រើន ហើយ​ដង្កៀប ឬ​ប្រដាប់មូរ​សក់​ អ្នក​គួរ​ឧស្សាហ៍​​លាង​​សម្អាត​នឹង​ទឹក​សាប៊ូ​និង​ជូត​ឲ្យ​ស្ងួត។ រ៉ូលអន​លាប​ក្លៀក បើ​ទោះ​បី​ផលិតផល​បំបាត់​ក្លិន​ក្លៀក​ជា​ច្រើន​មាន​សមត្ថភាព​ប្រឆាំង​បាក់តេរី ប៉ុន្តែ​វា​នៅ​តែ​មិន​សុវត្ថិភាព​ឡើយ​បើ​អ្នក​ប្រើ​វា​ចែក​រំលែក​ជាមួយ​អ្នក​ដទៃ។ ដើម្បី​ឲ្យ​​រ៉ូលអន​មាន​ប្រសិទ្ធភាព​អ្នក​​គួរ​លាប​វា​​ភ្លាម​ៗ​ក្រោយ​ពី​ងូត​ទឹក ពេល​ដែល​ក្លៀក​យើង​នៅ​ស្អាត។ បើ​ចង់​ប្រើ​វា​នៅ​ចន្លោះ​ពេល​ថ្ងៃ គួរ​ជូត​សម្អាត​ក្លៀក​ជាមួយ​ក្រដាស​អនាម័យ​សើម​ជាមុន​សិន។

កន្សែងបើ​អ្នក​​ឲ្យ​​គេ​ខ្ចី​កន្សែង​ពោះ​គោ ពេល​យក​មក​វិញ​ត្រូវ​បោក​គក់​ឲ្យ​បាន​ស្អាត​សិន សឹម​ប្រើ​បន្ត ព្រោះ​កន្សែង​​ទាំង​នេះ​អាច​នៅ​ជាប់​មេរោគផ្សិត និង​បាក់តេរី​ជា​ច្រើន។ គួរ​បោក​គក់​កន្សែង​ដែល​អ្នក​ប្រើ​យ៉ាង​ហោច​៣​ទៅ​៤​ថ្ងៃ​ម្ដង ហើយ​ត្រូវ​ហាល​ឲ្យ​ចំ​កម្ដៅ​ថ្ងៃ។ កុំ​ភ្លេច​យក​វា​អ៊ុត​ផង​ក្រោយ​ពេល​បោក​គក់​ម្ដង​ៗ។ ឧបករណ៍​ធ្វើ​ក្រចក និង​កោរ​រោម កន្ត្រៃ​កាត់​ក្រចក ឡាម កាំបិត​កោ​ផ្សេង​ៗ គឺ​គួរ​ប្រើ​តែ​ម្នាក់​ឯង​​បាន​ហើយ ព្រោះ​មេរោគ​ឆ្លង​តាម​ឈាម អាច​នឹង​ងាយ​ឆ្លង​តាម​រយៈ​ឧបករណ៍​ទាំង​នេះ។ ក្រោយ​ពី​ប្រើប្រាស់​រួច​គ្រប់​ពេល អ្នក​គួរ​សម្អាត​វា​ជាមួយ​អាល់កុល​ឲ្យ​បាន​ស្អាត។

ឧបករណ៍​សម្រាប់​ថែរក្សា​ស្បែកអ្នក​អាច​នឹង​គិត​ថា ជក់​សម្អាត​​មុខ ប្រដាប់​ម៉ាស្សា​មុខ និង​ប៉ុង​ផ្សេង​ៗ គឺ​ងាយ​នឹង​សម្អាត។ ទោះ​យ៉ាង​ណា​ពេល​ប្រើ​ច្រើន​ វា​នឹង​​មាន​បាក់តេរី​តោង​ជាប់​​ស្អិត ដែល​បណ្ដាល​ឲ្យ​មុខ​កើត​មុន។ គួរ​​លាង​សម្អាត​វា​នឹង​ទឹក​សាប៊ូ ក្រោយ​ពេល​ប្រើ​ម្ដង​ៗ ហើយ​គួរ​ផ្លាស់​ប្ដូរ​វា​ចោល​នៅ​រៀងរាល់​ពីរ​ទៅ​បី​ខែ​ម្ដង។ ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ ពេល​ពាក់​ស្បែក​ជើង​ទាំង​នេះ​យូរ ជើង​របស់​យើង​នឹង​ចាប់​ផ្ដើម​ចេញ​ញើស ដែល​នឹង​ធ្វើ​ឲ្យ​មាន​ការ​បង្ក​មេរោគ​ផ្សិត​ច្រើន​កើត​ឡើង ដូច្នេះ​ហើយ​ការ​ប្រើ​ប្រាស់​វា​រួម​គ្នា នឹង​អាច​ឲ្យ​អ្នក​ងាយ​ឆ្លង​នូវ​មេរោគ​ទាំង​នោះ។ បើ​អាច​សម្អាត​បាន អ្នក​គួរ​សម្អាត​ស្បែក​ជើង​ពាក់​ក្នុង​ផ្ទះ​នេះ​ម្ដង​ម្កាល​ផង ហើយ​មិន​គួរ​ពាក់​វា​លើស​ពី​៦​ខែ​នោះ​ទេ ទោះ​វា​នៅ​ល្អ ឬ​អ្នក​ចូលចិត្ត​វា​យ៉ាង​ណា​ក៏​ដោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here