ក្តៅៗ! បែកធ្លាយ កំពូលតារាចម្រៀង កញ្ញា សុខ ពិសី ត្រូវបានគេធ្លាប់…

(ភ្នំពេញ)៖ កញ្ញា សុខ ពិសី ត្រូវបានគេចាត់ទុកដូចជាគ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ  ដែលនាងតែងតែងធ្វើឲ្យទស្សនិកជន ហ្វេនៗ អ្នកគាំទ្រ ជាច្រើន លួចច្រណែនពីសម្រស់ដ៏ស្រស់ស្អាត របស់នាង រាល់ពេលតុបតែងខ្លួនឡើងសម្ដែង លើឆាកតន្ត្រីម្ដងៗ ។
ដោយឡែកកញ្ញា សុខ ពិសី ធ្លាប់ទម្លាយប្រាប់ថាមានបុរស​ៗ​​ដែល​​ចូល​ស្ដី​ដណ្ដឹងនាងកន្លងមកដែលក្នុងនោះ មាន​​មន្ត្រី​រាជ​ការ​តារា​សម្ដែង​ និង​ចម្រៀង​ជា​ដើម ​។ មូល​ហេតុ​ដែល​នាង​មិន​ព្រម​ទទួល​យក​បុរស​​ទាំង​នោះ​ មិន​បាន​ន័យ​ថា​​ស្អប់ខ្ពើម​គិត​មាន​ឬ​ក្រ​ទេ​។ តែ​អ្វី​ដែល​សំខាន់​​មួយ​រយៈ​នេះ​ នាង​ជាប់​រវល់​ជា​មួយ​ការងារ​សិល្បៈ​យ៉ាងខ្លាំង ។

ម្យ៉ាង​ទៀត​ មិន​ទាន់​ចង់​គិត​គូរ​ពី​ស្នេហា​ផង​ ព្រោះ​ឃើញ​គូ​ស្នេហ៍​នៅ​ក្នុង​រង្វង់​សិល្បៈ​​មួយ​ចំនួន​បែក​បាក់​គ្នា​ជា​បន្ត​បន្ទាប់ ហេតុ​ដូច្នេះ​ហើយ​ទើប​សម្រេច​ចិត្ត​ទុក​បេះ​ដូង​ឲ្យ​នៅ​ទំនេរ​សិន​។ យ៉ាងណាមិញ សម្រាប់​គូ​អនាគត​ ពិសី មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​ យក​អ្នក​សិល្បៈ​ដូច​គ្នា​ ឬ​ក៏​មន្ត្រី​រាជការ​​នោះ​ទេ​ គ្រប់​យ៉ាង​អាស្រ័យ​ទៅ​លើ​ពេល​វេលា​ និង​ព្រហ្ម​លិខិត​ជា​អ្នក​កំណត់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here