កុំភ្លេចទិញអានណា! សៀវភៅម៉ែរួយ ២០ ដុល្លារ ប្តូរការគិត និងប្តូរជីវិតឲ្យកាន់តែប្រសើរឡើង

933

(ភ្នំពេញ)៖ ក្រុមហ៊ុន រួយអ៊ិនហ្វីនិធី (Rouy Infinity) បច្ចុប្បន្ននេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើផលិតផលថែរក្សាសម្រស់ ដែលជាក្រុមហ៊ុននាំចូលផលិតផលដែលមានស្តង់ដា ហើយទទួលស្គាល់ដោយក្រសួងសុខាភិបាលខ្មែរនិងថៃ ។ រាល់គ្រប់ផលិតផលសុទ្ឋសឹងតែមានគុណភាពខ្ពស់ ធ្វើឲ្យអតិថិជនរបស់ខ្លួនប្រើប្រាសប្រកបដោយទំនុកចិត្តនឹងមានភាពជឿជាក់១០០%.។

ម៉ែរួយ ដែលជា CEO ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី ធ្លាប់បានលើកឡើងថា៖ អាហារបំប៉នដែលក្រុមហ៊ុនគាត់នាំចូល គឺជាផលិតផលដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលថៃ និងក្រសួងសុខាភិបាលកម្ពុជា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ។ អ្វីដែលជម្រុញឲ្យចិត្តអ្នកគ្រូជឿជាក់លើផលិតផលនេះ១០០% គឺបញ្ហាសុខភាពជាចម្បង ដូច្នេះមុននឹងគាត់ហ៊ាននាំចូល គាត់បានប្រើប្រាស់រួចហើយឃើញថាមានប្រសិទ្ធភាពខ្ពស់ ទទួលបានលទ្ធផលល្អ ក៏ធ្វើការលក់ចែកចាយបន្តឃើញថាអតិថិជនដែលបានសាកហើយ គឺពេញចិត្តនូវប្រសិទ្ធភាពរបស់វាដូចគ្នា ។

កត្តានេះហើយដែលធ្វើឲ្យមានការគាំទ្រយ៉ាងពេញទំហឹងរហូតដល់មានតំណាងចែកចាយទូទាំងប្រទេស ទាំង២៥ខេត្តក្រុង។ អ្នកគ្រូបានប្រើពាក្យមួយឃ្លាថា៖ “សូមកុំលក់ផលិតផលដើម្បីតែលុយ គឺយើងត្រូវធ្វើដើម្បីសុខភាពមនុស្សទាំងអស់គ្នា!” ។ ក្រៅពីជាស្ត្រីមួយរូបដែលមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងទៅនឹងការចូលរួមជួយសង្គមតាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើនកន្លែងរួចមក ម៉ែរួយ ក៏បានសរសេរសៀវភៅមួយក្បាល ដែលជាការចែករំលែកដ៏មានសារៈសំខាន់មួយដែលជាផ្អែកមួយជួយលើកស្ទួយនៅផ្នត់គំនិតអ្នកអានឲ្យជ្រួតជ្រាបកាន់តែច្បាស់ ក្នុងការដឹកនាំជីវិតឆ្ពោះទៅរកភាពមានបាន ហើយក៏ជាគំនិតមួយសម្រាប់បងប្អូនអ្នកអានគិតពិចារណាផងដែរថា តើគួរផ្លាស់ប្តូរខ្លួនឯងដោយវិធីណា ទើបជីវិតទទួលបានភាពជោគជ័យ។

សៀវភៅ14ថ្ងៃផ្លាស់ប្តូរជីវិតជារៀងរហូតរបស់ Kru Rouy ចេញមកហើយពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន​ សម្រាប់បងប្អូនប្រិយមិត្តអ្នកដែលតែងតែពេញនិយមចូលចិត្តនឹងគាំទ្រម៉ែរួយ កុំភ្លេចទិញអានទាំងអស់គ្នាណា!