ឡើងកក្រើកឆាកតន្ត្រី! រ៉េន រ៉ែន ប៉ះ រ៉ន ចាន់ឌីន លើកទី១ ច្រៀងបទ«អស់សង្ឃឹម» (មានវីដេអូ)

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជានៅចាំអតីតបេក្ខភាពកម្មពិធីប្រលងចម្រៀងកុមាលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូកាលទី១ កុមារី រ៉ន ចាន់ឌីន ប៉ះជាមួយ រ៉េន រ៉ែន ជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី២ នៅលើឆាកប្រគុំតន្រ្តី ខារ៉ាបាវ នៅក្រុងតាខ្មៅកាលពីពេលថ្មីៗនេះពិតជាកក្រើតតែម្តង។

នេះជាលើកទី១ហើយដែលកុមារី  រ៉ន ចាន់ឌីន ដែលមហាជនទទួលស្គាល់ថាជាក្មេងស្រីមួយរូបដែលមានសម្លេងពីរោះជាពិសេសច្រៀងបទពីដើមនោះបានច្រៀងរួមគ្នាជាមួយក្មេងប្រុសសម្លេងស្រី រ៉េត រ៉ែន ដែលជាសិស្សប្អូននិងជាសិស្សរួមគ្រូទៀតផង។ ក្នុងការប្រគុំតន្រ្តីខារ៉ាបាវនៅក្រុងតាខ្មៅការពីពេលថ្មីៗនេះ ពួកគេទាំង២នាក់បានចាប់ដៃគ្នាច្រៀងបទចម្រៀងមួយបទដែលមានចំណងជើងថា«អស់សង្ឃឹម» ពិតជាពីរោះខ្លាំងមែនទែន។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

LEAVE A REPLY

Please enter your comment!
Please enter your name here