ក្តៅៗហ៊ុយៗ ដេននីក្វាន់ សារភាពថាបានលួចស្រលាញ់ឧកញ៉ាពីររូបប៉ុន្ដែមិនដែលបាន…សោះ!

(ភ្នំពេញ)៖ តារាស្រី កញ្ញា ដេននីក្វាន់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ម្តងទៀត ជាមួយនឹងការរាំគ្រវីចង្កេះ យ៉ាងស៊ិចស៊ី តាមក្បាច់រាំឥណ្ឌាកាលពីពេលកន្លងទៅនេះ ។ ដោយឡែកតារាសម្តែងដ៏ល្បីឈ្មោះ និងមានរូបសម្រស់ស្រស់ស្អាតកញ្ញា ដេននី ក្វាន់ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង បន្ទាប់ពីជីវិតឯកជនរបស់នាងកាន់តែ​ឡួយឆាយ ជាមួយនឹងការប្រើប្រាស់ជីវិតដ៏គួរឲ្យច្រណែន។

បច្ចុប្បន្នតារារូបនេះ កាន់តែមមាញឹកខ្លាំង មិនថាការងាររកស៊ីតាមបណ្តាញសង្គមរបស់ខ្លួន និងការងារសិល្បៈ បន្ទាប់ពីនាងបានប្រកាសចូលសិល្បៈវិញ ក្រោយបានផ្អាកអស់រយៈពេល១ឆ្នាំ។ ជាក់ស្ដែងថ្មីៗនេះ កញ្ញាបានបង្ហោះនូវសារមួយដែលគួរអោយភ្ញាក់ផ្អើរជាខ្លាំង ដោយកញ្ញាបានរៀបរាប់ថា៖ “និយាយត្រង់ចុះខ្ញុំលួចស្រលាញ់គាត់ទាំងពីរអ្នកនេះយូរហេីយ តែខ្ញុំមិនដែរបានសារភាព ព្រោះមិនដែលបានជួបមុខគាត់ផ្ទាល់ បេីមានឱកាសបានជួបគាត់ទាំងពីរខ្ញុំនិងសារភាពតាមត្រង់ថា (I Love u so much) ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ គឺស្រលាញ់នូវទឹកចិត្តដែលគាត់តែងតែអាណិតស្រលាញ់ដល់អ្នកក្រខ្សត់”។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា ស្រី ចាន់ថន និងឧកញ៉ា ទៀ វិចិត្រ គឺជាបុគ្គលដែលមហាជនកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងចំពោះចិត្តសម្បុរសធម៌របស់លោកទាំង២ ដែលជាញឹកញាប់ណាស់ លោកទាំង២នាក់បានបង្ហាញសកម្មភាពទាំងនោះតាមរយៈហ្វេសប៊ុករៀងៗខ្លួន ព្រោះទង្វើរទាំងអស់នេះកើតចេញពីទឹកចិត្តពិតប្រាកដ ដោយគ្មាននរណាម្នាក់បង្ខំលោកឡើយ ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

LEAVE A REPLY

Please enter your comment!
Please enter your name here