ក្តៅៗ! Rang Rover ព្រលះជាមួយបែនដឹកដី លាន់ដូចរន្ទះ រងរបួសធ្ងន់ស្រាល ៤នាក់ នៅព្រៃនប់

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់មួយ កើតឡើងនៅលើ​ដងផ្លូវជាតិលេខ៤ រវាង រថយន្តរ៉េងរ៉ូវើ ព្រលៈគ្នាជាមួយរថយន្តបែនដឹកដី លាន់ដូចរន្ទះ បណ្តាលអោយមនុស្ស៤នាក់​រងរបួសធ្ងន់ស្រាល​ កាលពីវេលា​ម៉ោង១០ៈ៣០នាទី ថ្ងៃទី ០៤ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ។

រថយន្ត ម៉ាករ៉េងរ៉ូវើ ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ ២AT-៨៨៨១​ បើកបរក្នុងទិសដៅ ពីភ្នំពេញមក​ខេត្ត​ព្រះសីហនុ មកដល់ចំណុចកើតហេតុខាងបានបុកជាមួយរថយន្តម៉ាកហុិនដាយ ពណ៌ក្រហមពាក់​ស្លាកលេខ​ព្រះសីហនុ ៣A- ៦៨២៦ ក្នុងទិសដៅផ្ទុយគ្នា។

ភ្លាមៗក្រោយកើតហេតុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ​ដែលធ្វើដំណើរឆ្លងកាត់​ក៍បានអញ្ជើញ​ចុះពិនិត្យនិងសម្រួលដោះស្រាយការងារមួយចំនួន ក្នុងនោះតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា មានមនុស្ស៤នាក់រងរបួសក្នុងហេតុការណ៍នេះ បច្ចុប្បន្នបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុង​អន្តរាគមន៍​ការពារសម្រួលចរាចរណ៍និងស្រាវជ្រាវពីអត្តសញ្ញាណភាគីទាំងសងខាង និងឈ្មោះជន​រងគ្រោះ​ដើម្បីរកដំណោះស្រាយនៅពេលក្រោយ៕ ប្រភព៖ Jongruk

 

LEAVE A REPLY

Please enter your comment!
Please enter your name here