កក្រើកទៀតហើយ! ឡេង ណាវ៉ាត្រា ចាប់ដៃ ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បើកគម្រោងដីឡូត៍ថ្មី បញ្ចុះតម្លៃ ២ពាន់ដុល្លារ

(ភ្នំពេញ)៖ បន្ទាប់ពីវិស័យដីធ្លីក្នុងស្រុកមានតម្រូវការច្រើនយើងសង្កេតឃើញថាកំពូលតារាពីរដួងបានបោះទុន​វិនិយោគ​អចលនទ្រព្យ​ ២លើកធំ​ៗក្នុងនោះរួមតារាកំពូល ខណៈលើកទី ១ចាប់ដៃជាមួយ ព្រាប សុវត្ថិ និងលើកទី២ ជិះឧទ្ធម្ភាចក្រពុះដីឡូ​ត៍​រួម ខេមរៈ សិរីមន្ត ។

ខណៈនោះក៏មានអ្នកស្រុកមក​ចោមមើល ហើយទទួលបានជោគ​ជ័យ​ធំនោះ លោកឧកញ៉ា​វ័យក្មេង ឡេង ណាវ៉ាត្រា បង្ហាញគម្រោងថ្មីមួយទៀត ដែលមានលក្ខណៈពិសេសខ្លាំង​ចាប់ដៃរួមគ្នា ៣នាក់ ឡេង ណាវ៉ាត្រា ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត បើកពុះដីឡូត៍​មានតម្លៃទាបសមរម្យ អាចឲ្យបងប្អូនមានលទ្ធភាពទិញបាន និងទទួលបានប្រាក់ចំណេញជាច្រើនពីដីនេះទៀតផង ត្បិតតំបន់នោះ ក្បែរ​តំបន់ប្រជុំ​ដោយរោងចក្រ។

ជុំវិញគម្រោងបើកលក់ដីឡូត៍ថ្មីរួមជាមួយ​តារាល្បីទាំង ២ ដួងនោះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានឲ្យដឹងក្នុងសំណេរលើបណ្តាញសង្គមថា «ពិតជាកក្រើក បើកលក់ហើយបញ្ចុះតំលៃ2000$នៅសល់ត្រឹមតែ2950$ប៉ុណ្ណោះ គំរោងថ្មី នៅផ្លូវជាតិលេខ3 បើកសម្ភោធទទួលលុយកក់ ថ្ងៃទី8 ខែ12 ឆ្នាំ2018 គឺជួបជាមួយ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា លោកព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត ផ្ទាល់តែម្ដង ចាប់ពីម៉ោង 8ព្រឹក ដល់ 11ព្រឹក 093 444884 /011 321 222/088 4321 222/070 444 884»។

LEAVE A REPLY

Please enter your comment!
Please enter your name here