ស៊ែរចែកគ្នាដឹង! របៀបរៀបបន្ទប់គេងតាមក្បួនហុងស៊ុយ

360

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​នៅ​តែ​អស់​កម្លាំង​ល្ហិត​ល្ហៃទោះ​ជា​អ្នក​មាន​ពេល​គេង​៨​ម៉ោង​រាល់​យប់ ក៏ដោយ?តើ​អ្នក​ធ្លាប់​ច្រណែន​នឹង​មិត្តរួម​ការងារ​របស់​អ្នក ដែល​គេង​តិចជាង​អ្នកតែ​គេ​មើល​ទៅ​នៅ​តែ ស្រស់ថ្លា និង​ប្រកប​ដោយ​ថាម​ពលទេ? ចម្លើយ​អាច​ត្រូវ​បាន​រក​ឃើញ​ថាបន្ទប់​គេង​របស់​អ្នក​មិន​ត្រូវ​តាម​ក្បួន​ហុងស៊ុយ ដែល​ជា​ក្បួនវិទ្យាសាស្រ្តបុរាណ​មួយ​របស់​ប្រទេស​ចិនដែល​ទាក់​ទង​នឹង​ថាម​ពល​នៃ​បរិស្ថាន​បង្កើត​បាន​ជា​លទ្ធផល។ គុណភាពនៃការគេងមិនគ្រប់គ្រាន់ក្នុងរយៈពេលវែង អាចនាំអោយងងុយគេងថ្ងៃអស់កម្លាំង ខ្សោយ និងប៉ះពាល់ដល់មុខងារនៃការចងចាំ។
វាក៏អាចបណ្តាលឱ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្តផងដែរ។

ភាពស្ងប់ស្ងាត់គឺជាគ្រឿងផ្សំដ៏សំខាន់មួយ ហេតុដូច្នេះប្រសិនបើបន្ទប់មានលក្ខណៈហួសហេតុ វានឹងរំខានដល់ដំណេករបស់អ្នករួមទាំងកូនរបស់អ្នកផងដែរ ពីព្រោះ ជាធម្មតា ខួរក្បាលមនុស្សនឹងសកម្មសូម្បីតែពេលដេកលក់។ជាលទ្ធផលដែលធ្វើឲ្យអ្នកយល់សប្តិមិនល្អ។ វាមានទំនាក់ទំនង ជាមួយចលនានឹងពន្លឺ និងសកម្មភាព។ ដូច្នេះ បន្ទប់ភ្លឺ ឬមានបង្អួចច្រើនពេកមិនត្រូវបានណែនាំ ឲ្យប្រើប្រាស់ធ្វើជាបន្ទប់គេងឡើយ។ មួយវិញទៀត
ក៏មិនគួរដំឡើងទូរទស្សន៍ ឬលក្ខណៈផ្ទៃទឹកណាមួយនៅក្នុងបន្ទប់គេងនោះឡើយ។

ផ្ទុយទៅនឹងជំនឿដ៏ពេញនិយមការដាក់គ្រែរបស់អ្នកប្រឈមជាមួយកញ្ចក់មួយមិនរំលោភបំពាន ក្បួនហុងស៊ុយណាឡើយព្រោះកញ្ចក់មិនមានអ្វីប៉ះពាល់ជាមួយក្បួនបុរាណចិនឡើយ។ ខណៈពេលដែលយើងមិនចង់ឱ្យបន្ទប់របស់យើងគោរពតាមគោលការណ៍«យិន» ខ្លាំងពេកហើយយើង ក៏មិនចង់ឱ្យបន្ទប់របស់យើងគោរពតាមគោលការណ៍«យ៉ាង»ខ្លាំងពេកដែរ។សូមចាំថា ហុងស៊ុយគឺ ផ្តល់នូវតុល្យភាពរវាងគោលការណ៍ទាំងពីរខាងលើ។

គោលការណ៍ «យិន» ផ្សារភ្ជាប់ជាមួយនឹងភាពងងឹត ត្រជាក់ និងស្ងប់ស្ងាត់។
ផ្ទះ ឬបន្ទប់ដែលរៀបចំ តាមគោលការណ៍ «យិន» ខ្លាំងពេក នាំឱ្យគេងមិនគ្រប់គ្រាន់
និងមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ការមមើមមាយ និង ការធ្លាក់ទឹកចិត្ត។
មូលហេតុធម្មតានៃគោលការណ៍ «យិន» ហួសប្រមាណគឺកង្វះនៃការជ្រៀតចូលនៃពន្លឺព្រះអាទិត្យ ចូលទៅក្នុងផ្ទះឬបន្ទប់គេងដោយសារដើមឈើ ដែលមានម្លប់នៅខាងក្រៅបង្អួច។ដំណោះស្រាយងាយស្រួលគឺត្រូវកាត់ស្លឹកនៅខាងក្រៅបង្អួចនិងរក្សាផ្លូវចូលផ្ទះរបស់អ្នកឱ្យស្អាត។ លាបបន្ទប់គេងរបស់អ្នកជាមួយពណ៌ក្រហមឬទឹកក្រូចភ្លឺ។

ទីតាំងនៃគ្រែ អាចជាហេតុផលបន្ទាប់ដែលនាំឲ្យមានការសំរាក មិនសមនឹងការធ្វើការពេញមួយថ្ងៃ។ ទីតាំងនៃគ្រែ និងរាងកាយរបស់អ្នកត្រូវបានចង្អុលបង្ហាញថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេច បាននូវហុងស៊ុយល្អសម្រាប់បន្ទប់គេងរបស់អ្នក។តាមក្បួនហុងស៊ុយ វាជាការល្អ ប្រសិនបើអ្នក៖កុំគេងដាក់ក្បាលគ្រែទៅជញ្ជាំងដែលមានបង្អួច; ក្បាលដំណេក គួរតែត្រូវបានដាក់បែរទៅ ជញ្ជាំងដ៏រឹងមាំកុំគេងដាក់ក្បាលរបស់អ្នកនៅក្រោមធ្នឹម ព្រោះវានឹងធ្វើឱ្យឈឺក្បាលប្រកាំងនិងស្ត្រេសកុំគេងដោយផ្ទាល់នៅក្បែរទ្វារបន្ទប់ ដែលមានល្បឿនលឿន ពីទ្វារដែលរំខានដល់ដំណេករបស់អ្នក។