ក្តៅៗ! រូបចិនកាន់ដាវនៅក្រុងព្រះសីហនុឡើងកក្រើកអ្នកលេងហ្វេសប៊ុកដល់ថ្នាក់ស្នងការចេញមុខ…

(ព្រះសីហនុ)៖ ក្រោយមានការចែករំលែកច្រើនសន្ធឹកលើបណ្តាញសង្គមពីរូបភាពនៃ​ជន​ជាតិ​មួយក្រុមប្រាណ​ពេញ​ដោយសាក់ និងដៃសុទ្ធតែកាំបិត ថានៅក្នុងខេត្តព្រះសីហនុ​នោះ ពេលនេះឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាលខេត្តព្រះសីហនុ ចេញមុខច្រាន​នូវព័ត៌មាននេះ ដោយលោកអះអាងថាមិនមែននៅ​ប្រទេស​កម្ពុជា​នោះទេ គឺនៅប្រទេស​វៀតណាម ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងច្បាស់លើគណនីហ្វេសប៊ុកលោកថា «រូបភាព​ជនខាង​ក្រោម ដែលមានសាក់រូបពេញខ្លួននេះ គឺជាជនជាតិវៀតណាម ហើយ​ម្ចាស់​ហ្វេសប៊ុកឈ្មោះ GIA DINH VUI TINH ជារឿយៗ បានបង្ហោះរូបក្រុមនេះ ធ្វើសកម្ម​ភាព​​បង្អួតសាក់ដាក់បណ្តាញសង្គមហ្វេសប៊ុករបស់ពួកគាត់ ។

ជាអកុសលត្រូវសារព័ត៌មាន មួយ​ក្តាប់តូចព្យាយាមបំពុលសង្គមខ្មែរ យើងឲ្យអាប់អួមិនស្រាក់ស្រាន្ត។ ដូច្នេះ​ស្នងការដ្ឋា​ននគ​របាលខេត្តព្រះសីហនុ បានក្រឿនរំលឹកដល់សារធាណៈ មេត្តាយកចិត្តដាក់​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់មុន និងវាយតម្លៃ និងសូមឲ្យបងប្អូនជនរួមជាតិ មេត្តាមានស្មារតីខ្ពស់ ក្នុង​ការលើកតម្កើងថែរក្សាកិត្តិយស មុខមាត់ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ​យើងទាំងមូល​»។

ប្រភព៖ តារាញ៉ូវ

LEAVE A REPLY

Please enter your comment!
Please enter your name here