ទស្សនាកម្រងរូបភាពសប្បុរសធម៌ ក្រោមប្រធានបទ «វគ្គ៤ចូលរួមលើកកម្ពស់ការអប់រំកុមារក្រីក្រនៅទីជនបទ» ដឹកនាំដោយក្រុមមេធាវី…

251

(ព្រះវិហារ)៖ ការចែករំលែកនិងចេះជួយគ្នាជារឿងដែលមនុស្សយើងគួរតែធ្វើសម្រាប់មនុស្សសជាតិយើងមិនថាជាតិសាសន៍យើងឬក៏ជាតិសាសន៍ដទៃនោះទេ ដោយមិនមានការរើសអើងឡើយ។ ដោយឡែកកាលពីពេលថ្មីៗនេះក្រុម មេធារីវគ្គសុក្រិតការវិជ្ជាជីវៈវគ្គទី៤ ​​ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត​ ឆ បូណាវី បានផ្តួចផ្តើមគំនិតរៀបចំកម្មវិធី លើកកម្ពស់ ការអប់រំកុមារក្រីក្រជនបទ ។​ នៅក្នុងកម្មវិធីនេះក៏បានចែកជូន សម្ភារៈសិក្សាដល់កុមារចំនួន ៤៦៤នាក់ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២០​ នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

គោលបំណងកម្មវិធីនេះ ដើម្បីជួយសម្រួលដល់ការលំបាករបស់កុមារក្រីក្រ និងលើកទឹកចិត្តអោយកុមារព្យាយាមរៀនសូត្រ អោយទៅជាកុមារល្អ កូនល្អ ពលរដ្ឋល្អ ។​​ កម្មវិធីនេះបានទទួលការឧបត្ថម្ភ​ពី ការចូលរួមរៃអង្គាសធនធាន របស់សមាជិកក្រុមទាំងអស់ បូករួមជាមួយនឹងសប្បុរសជននានា រួមមាន ៖​ លោក ជំទាវ អូ ធីតាពៅ ភរិយារបស់ ឯកឧត្តម​ គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ និងមេធាវីជាច្រើននាក់ទៀត ។

គួរបញ្ជាក់ផងដែលថាកម្មវិធីសប្បុរសធម៌មួយនេះរៀបចំដោយ លោក​ ម៉ម​ ចាន់ណែត​ និងក្រុមការងារដែលជាអ្នករៀបចំកម្ម​ពវិធី​ ដែលបានចាត់ចែងរៀបចំកម្មវិធីបានយ៉ាងល្អប្រើសើរ ។ ក្នុងនោះផងដែរក៏សូមអរគុណ
ដល់ខាងរដ្ឋបាលព្រៃឈេី​ ដែលបានចូលរួមដេីមឈេីចំនួន​300ដេីមក្នងកម្មវិធីមួយនេះ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

ផ្តល់សិទ្ឋដោយ៖ CamAsianews