អាថ៌កំបាំងផ្លែក្រូចជួយដល់សម្រស់ដែលអ្នកមិនទាន់ដឹង

68

ទឹកផ្លែក្រូចស្រស់មិនត្រឹមផ្តល់សារជាតិជួយទ្រទ្រង់រាងកាយយ៉ាងល្អទេ ប៉ុន្តែទឹកដែលបានពីផ្លែឈើប្រភេទនេះគេនៅអាចប្រើសម្រាប់ជួយថែទាំសម្រស់បានយ៉ាងល្អផង។បើចង់បានផលប្រយោជន៍ពីផ្លែឈើប្រភេទនេះលោកអ្នកគ្រាន់តែអនុវត្តវិធីដូចខាងក្រោម៖

បំបាត់មុនយើងអាចប្រើបានទាំងមុនលើផ្ទៃមុខនិងដងខ្លួន។វិធីផ្សំគឺឱ្យប្រើទឹកក្រូចលាយជាមួយទឹកឃ្មុំក្នុងបរិមាណស្មើៗគ្នារួចហើយប្រើលាបត្រង់កន្លែងកើតមុនដោយទុកចោលចំនួន៥នាទី មុនលាងសម្អាតដោយទឹកក្តៅអ៊ុណ្ហៗចេញវិញ។ចំពោះផលប្រយោជន៍គឺទឹកឃ្មុំជួយព្យាបាលស្បែកនិងទឹកក្រូចជួយកាត់បន្ថយសារជាតិខ្លាញ់ដែលលើសនៅត្រង់ស្បែក។

ថែរក្សាដល់សរសៃសក់ ឱ្យប្រើក្រូចមួយផ្លែច្របាច់យកទឹកហើយយកមកលាយជាមួយទឹកក្នុងបរិមាណស្មើគ្នានិងបន្ទាប់ពីនោះបន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចនាំយកទៅលាបនៅលើសក់សើម ដែលទើបតែកក់ហើយថ្មីៗដោយទុកចោល៥ទៅ១០នាទី បន្ទាប់ពីនោះលាងសម្អាតដោយទឹកក្តៅអ៊ុណ្ហៗចេញវិញ។

ប្រើលុបមុខនៅពេលច្របាច់ទឹកក្រូចបានហើយឱ្យយកមកលុបលាងមុខនោះស្បែករបស់អ្នកនឹងទទួលបានសារជាតិវិតាមីនCយ៉ាងប្រសើរ។ក្រោយពីលុបលាងដោយទឹកក្រូចរួចរាល់ឱ្យប្រើទឺកសម្អាតចេញ វិញ។

ជំនួយភ្នែកឱ្យយកសំឡីទៅផ្តិតទឺកក្រូចរួចលាបជុំវិញរង្វង់ភ្នែកត្រូវសម្ងំដេកនៅឱ្យស្ងៀមរយះពេល២៥ទៅ៣០នាទីរួចលាងសម្អាឹតដោយទឹកចេញវិញ៕