វិធីសាស្រ្តនិយាយអោយបានក្បោះក្បាយនិងមានអត្ថន័យ

76

តើការនិយាយអោយបានល្អក្បោះក្បាយមានន័យយ៉ាងម៉េច? តើខ្ញុំកំពុងតែស្នើអ្នកអោយនិយាយចេញមកជាមួយសម្លេងត្រូវតាមការបញ្ចេញសម្លេងអ្នកក្រុង ខណះដែលអ្នកមានការបញ្ចេញសម្លេងជាអ្នកនៅសៀមរាប? ពិតណាស់ អ្នកមិនចាំបាច់ធ្វើវាដូចនេះ នោះទេ ចូររក្សាសំនៀងតំបន់របស់អ្នកបានព្រោះវាមិនមែនជាបញ្ហាទេ។

តើហេតុអ្វីបានជាយើងត្រូវនិយាយ? ពីព្រោះការវាចារចេញមកគឺជាទំនាក់ទំនង ហើយជាការផ្លាស់ប្តូរព័ត៌មានគ្នា។ ការនិយាយបានល្អក្បោះក្បាយ មានន័យថាអ្នកទទួលបានព័ត៌មានលំអិតច្បាស់លាស់ និងមានប្រសិទ្ធភាព។ វាគ្មានបញ្ហានោះទេលើការបញ្ចេញសំនៀងរបស់អ្នក តែបញ្ហានៅត្រង់ថាអ្នកមានព័ត៌មានច្បាស់លាស់ដែរឬអត់។ ព័ត៌មានច្បាស់ មានន័យថាព័ត៌មានដែលប្រមូលបានគ្រប់គ្រាន់និងលំអិត។ រឿងដែលអ្នកគួរតែជៀសវាងមាន៖
» និយាយរអ៊ូ ដូចនេះ ជាក់ស្តែងណាស់គេមិនអាចលឺ ឬយល់ពី អ្នកនោះទេ;
» និយាយទន់ភ្លន់ពេក ហើយនិយាយតិចៗស្តាប់ស្ទើរមិនចង់បាន;
» ប្រើប្រាស់ភាសាដោយឡែកសំរាប់អ្នកជនបទ ព្រោះវាជាឆោតល្ងង់ដែលអ្នកនិយាយវានៅក្រៅការិយាល័យ ឬអង្គភាពអ្នក។
» ការនិយាយណាមួយដែលធ្វើអោយគេស្គាល់អត្តសញ្ញាណអ្នកថាជាមនុស្សមកពីក្រុមណា ឬឋានះអ្វីក្នុងសង្គម។ ឧទាហរណ៏ដូចជាយុវវ័យចូលចិត្តប្រើពាក្យកំពុងពេញនិយមចុងក្រោយការនិយាយថាអ្នកជាអ្នកញុំបួស ឬក៏ជាអ្នកបរិស្ថានវិទ្យា។

សំរាប់ការនិយាយដែលអន់នោះគឺការប្រើប្រាស់ពាក្យដូចជា “តិចនៅពេលដែលអ្នកចង់មានន័យថា តិចជាង ។ កុំប្រើពាក្យរបៀបប្លែកឬចរិយាមារយាទនិយម ដូចជាពាក្យ អ្នកដឹង ឬ ចូលចិត្ត ។ រាល់ការនិយាយត្រូវនិយាយអោយចប់ប្រយោគ។

នេះជាពាក្យគន្លឹះមួយចំនួនដែលអ្នកត្រូវចងចាំដើម្បីអោយការនិយាយរបស់អ្នកបានល្អ៖ » វាងវៃ, » ច្បាស់លាស់, » គួរអោយរីករាយ, » និងសាមញ្ញ។ នេះជាអ្វីដែលអ្នកត្រូវតែដឹង ហើយអ្នកនិងនិយាយបានល្អ មិនមានកំហុសនៅពេលដែលអ្នកចង់ចាំពាក្យទាំងបូននេះ ព្រោះវា ធ្វើឲ្យការនិយាយបានច្បាស់លាស់ក្បោះក្បាយ និងបញ្ចេញសម្លេង សំរាប់ការនិយាយដែលវាងវៃនោះគេនិងស្ងើចសរសើរអ្នក។

ប្រសិនបើការនិយាយរបស់អ្នកមិនច្បាស់ ហើយអ្នកមិនស្វាហាប់ហើយរអ៊ូង៉ូវ នោះគេនិងថាអ្នកជាមនុស្សគ្មានជំនឿចិត្ត។ និយាយណែនាំឈ្មោះអ្នកអោយបានច្បាស់និងបង្ហាញពីទំនុកចិត្ត នោះមនុស្សគ្រប់គ្នានិងកោតគោរពអ្នក ហើយគេនិងដឹងថាអ្វីដែលអ្នកចង់បាននិងចង់ទៅដល់។ អ្វីដែលសំខាន់ គឺត្រូវនិយាយអោយសាមញ្ញ តែចំៗគោលដៅ៕

រូបតំណាង