ផឹកតែ​បៃតង​ អាច​ជួយ​ការពារ​ជំងឺ​បេះដូងរ​បស់អ្នកបាន

245

សាររធាតុគីមីម្យ៉ាងដែលរកឃើញនៅក្នុងតែ ដែលត្រូវបានគេផឹកជាង ៤០០០ឆ្នាំមកហើយបានបង្ហាញថា វាអាចកាត់បន្ថយចំនួនកោសិកាងាប់។ ក្រុមអ្នកជំនាញការមកពីវិទ្យាស្ថាន Institute of child Health របស់ចក្រភពអង់គ្លេសបានអនុវត្តការសិក្សានេះ ដែលត្រូវបានគេចុះផ្សាយក្នុងទស្សនាវត្តី Federation of Experimental Biology។

តែបៃតងត្រូវបានគេប្រើប្រាស់ជារឿយៗ ដល់ការផ្គត់ផ្គង់ធាតុរាវ សម្រាប់អ្នកឈឺដោយសារជម្ងឺឆ្លង ប៉ុន្តែថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមកំណត់តាមលក្ខណៈវិទ្យាសាស្ត្រ នូវផលប្រយោជន៍សុខភាពរបស់តែបៃតង។ ក្នុងអំឡុងពេលកើតជម្ងឺគាំងបេះដូង ចំនួនអុកស៊ីសែន និង សារធាតុចិញ្ចឹមដែលផ្តល់ដល់ខួរក្បាល និង បេះដូងមានការថយចុះ ដែលឈានទៅការងាប់កោសិកា និងបណ្តាលអោយមានការខូចខាតដែលមិនអាចត្រលប់ក្រោយបាន។ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត អាណា ស្តាស៊ីស ស្តេផាណូ បានអនុវត្តក្នុងមន្ទីរពិសោធន៍ នូងការធ្វើត្តេសទៅលើកោសិកាបេះដូង ដែលរកឃើញថាសមាសធាតុគីមីចម្បងមួយរបស់តែបៃតងដែលគេស្គាល់ថាជា EGCG អាចកាត់បន្ថយការងាប់នៃកោសិកា។ បន្ទាប់ពីការគាំងបេះដូង និងការដាច់សរសៃឈាម។

EGCG ក៏លេចឡើងដើម្បីបង្កើនល្បឿនដំណើរបានដូចដើមវិញ នៃកោសិកាបេះដូងផងដែរ។ ប្រការនេះធ្វើអោយជាលិកាប្រសើរឡើងវិញ ដែលកាត់បន្ថយការខូចខាតចំពោះសរីរាង្គ។

វេជ្ជបណ្ឌិត អាណា ស្តាស៊ីស ស្តេផាណូ អ្នកជីវសាស្ត្រផ្នែកម៉ូលេគុល ដែលដឹកនាំការស្រាវជ្រាវ មានសង្ឃឹមថានឹងអនុវត្ត ក្នុងការព្យាបាលរោគ ដើម្បីបង្រួមអោយតូចបំផុតនូវកម្រិតធ្វើអោយសកម្មឡើងវិញ នៃការងារកោសិកាចំពោះអ្នកដែលមានជម្ងឺអាទែបេះដូងស្រួចស្រាវ។ គាត់ក៏សង្ឃឹមថានឹងអាចផ្តល់ដំបូន្មានដល់អ្នកជម្ងឺដែលងាយទទួលរងជម្ងឺបេះដូងថា ពួកគេអាចផឹកតែបៃតងបានសម្រាប់ផលប្រយោជន៍ ក្នុងការព្យាបាល។

លោក បេលីនដា លីនដិន ប្រធានផ្នែកពត៌មានវេជ្ជសាស្ត្រនៅឯមូលនិធិ British Heart Foundation បាននិយាយថាកាលពីមុន តែបៃតងអាចជួយកាត់បន្ថយយថាគ្រោះ នៃជម្ងឺអាទែរបេះដូង ដោយមានការអះអាងថា គុណភាពធាតុប្រឆាំងអុកស៊ីដករខ្ពស់របស់វា អាចកាត់បន្ថយចំនួនកូឡេស្តេរ៉ូលក្នុងសរសៃឈាម៕

១. ការលាងសម្អាតឲ្យសក់រឹងមាំ៖ ការពារសក់របស់អ្នកពីសារជាតិពុលនិងធ្វើឲ្យវារឹងមាំងភ្លឺរលោងដោយការលាងសក់ជាមួយនឹងតែបៃតង។ ដើម្បីអាចលាងបានគ្រាន់តែឆុងតែបៃតង ៣–៤ថង់ ក្នុងទឹកដែលដាំពុះ១លីត្រប្រហែលមួយម៉ោង។ ទុកឲ្យទឹកតែបៃតងដែលដាំឲ្យចុះត្រជាក់ហើយធ្វើការលាងជម្រះសក់របស់អ្នកជាមួយទឹកនេះ នៅពេលងូតទឹកបន្ទាប់ពីអ្នកបានកក់សក់ជាមួយសាប៊ូរួច។

២. បន្ថយការហើមនិងរង្វង់ខ្មៅងងឹតនៅក្រោមភ្នែក៖ យកថង់តែបៃតងដែលត្រជាក់២មកដាក់នៅលើភ្នែកដែលបិទរយៈពេល ១០ នាទី។ ជម្រើសម្យា៉ងទៀតអ្នកអាចយក តែបៃតង ២–៣ថង់មកដាំហើយយកទឹកតែដែលដាំហើយដាក់ក្នុងទូរទឹកកកឲ្យត្រជាក់រយៈពេលពីរបីម៉ោង សឹមប្រើគ្រាប់បាល់កប្បាសជ្រលក់នៅក្នុងទឹកតែ ហើយយកមកដាក់នៅលើភ្នែករបស់អ្នកដូចវិធីទី១។ សារជាតិប្រឆាំងអុកស៊ីតកម្មនៃស្លឹកតែបៃតងធ្វើការទប់ស្កាត់ភាពជ្រីវជ្រួញនៅជុំវិញភ្នែក។

៣. យកមកដុសខាត់សម្អាតរាងកាយ៖ ប្រើប្រាស់កាកនៃស្លឹកតែបៃតងស្ងួតលាយជាមួយទឹកឃ្មុំដើម្បីយកភាពកខ្វក់និងមិនបរិសុទ្ធចេញពីរន្ធញើសរបស់អ្នក។ស្លឹកតែបៃតងស្ងួតរឹងអាចយកមកដុសខាត់បាននិងទឹកឃ្មុំ ធ្វើសកម្មភាពយ៉ាងសកម្មក្នុងការខាត់កោសិកាស្បែកដែលងាប់និងការបំពុលចេញដោយទុកឲ្យស្បែករបស់អ្នកទន់និងរលោង។ ស្លឹកតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំងព្រមទាំងជួយកាត់បន្ថយស្នាមជាំទៀតផង។ អ្នកអាចប្រើវាសម្រាប់ខាត់លើមុខឬរាងកាយរបស់អ្នក។ យកល្បាយនេះមួយចំនួនមកដុសលើមុខក្នុងចលនារាងជារង្វង់ (ជៀសវាងតំបន់ភ្នែក) ដោយប្រើចុងម្រាមដៃរបស់អ្នកហើយទុកចោលលើស្បេកមុខសម្រាប់ ១០–១៥ នាទីសឹមលាងជម្រះចេញជាមួយទឹកធម្មតា។

៤. ប្រើជាទឹកថ្នាំធ្វើឲ្យមុខមានសភាពស្រស់ស្រាយ៖ របៀបធ្វើគឺដូចគ្នានឹងការធ្វើសម្រាប់លាងសក់ដែរ។ ត្រាំគ្រាប់បាល់កប្បាសមួយជាមួយនឹងទឹកតែហើយយកមកលាប ឬជូតសើរៗឲ្យពេញផ្ទៃមុខ អនុវត្តវិធីនេះនៅពេលព្រឹកនិងនៅមុនពេលចូលគេង។ អ្នកក៏អាចប្រើវាដោយដាក់ទឹកតែបៃតងនៅក្នុងដបបាញ់មួយដើម្បីយកមកបាញ់។ លក្ខណៈសម្បត្តិក្នុងការសម្លាប់មេរោគនៃតែបៃតងអាចជួយការបន្ថយការកើតមុន។

៥. ធ្វើជាម៉ាសបិតមុខបំបាត់ជាតិពុល៖ ស្លឹកតែបៃតងក៏ជួយការពារស្បែករបស់អ្នកដោយការកាត់បន្ថយការខូចខាតដែលបង្កឡើងដោយពន្លឺព្រះអាទិត្យ។ ធ្វើម៉ាសបិតមុខនេះដោយប្រើ តែបៃតងនិងទឹកដោះគោជូរ (៣ ស្លាបព្រាបាយនៃយ៉ាអួជាតិខ្លាញ់ពេញ
លេញនិង ១ស្លាបព្រាបាយនៃកាកស្លឹកតែបៃតង)។ អនុវត្តដោយយកមកលាបនៅលើផ្ទៃមុខសម្រាប់ ២០នាទីបន្ទាប់មកសឹមលាងជម្រះចេញជាមួយនឹងទឹកធម្មតា។ ម៉ាសប្រភេទនេះនឹងជួយកាត់បន្ថយស្នាមខ្មៅដោយសារពន្លឺព្រះអាទិត្យនិងមិនធ្វើឲ្យស្បែកប្រែពណ៍៕