ចង់ឲ្យផ្ទៃមុខស្រស់ស្អាតដែរឬទេ? វិធីនេះអាចជួយបាន

(សម្រស់)៖ ផ្លែក្រូចពោធិ៍សាត់ និងផ្លែក្រូចលឿងដែលមានដាក់លក់នៅទីផ្សារ ក្រៅពីផ្អែមឆ្ងាញ់ពិសាសម្រាប់ទទួលទានជំនួយសុខភាពរាងកាយ ស្បែកដងខ្លួន និងសសៃសក់ហើយ អ្នកក៏អាចយកផ្លែក្រូចទាំងនេះសម្រាប់មកថែរក្សាសម្រស់ផ្ទៃមុខងាយៗតាមបែបធម្មជាតិផងដែរ។ តោះ! មករៀនពិវិធីថែសម្រស់ផ្ទៃមុខជាមួយផ្លែក្រូចទាំងអស់គ្នា ។ សម្បកក្រូចសម្រាប់មុខមុនសម្រាប់មុខដែលកើតមុន អ្នកគ្រាន់តែយកសម្បកក្រូចទៅហាលឱ្យស្ងួត ក្រោមកម្តៅថ្ងៃ ១ទៅ២ថ្ងៃរួចយកមកបុកលាយជាមួយម្សៅអូតក្នុងបរិមាណស្មើគ្នាល្មម (Oatmeal powder រកបាននៅផ្សារទំនើប) និងទឹកឃ្មុំបន្តិចប្រហែលជាមួយកូនស្លាបព្រា កូរចូលគ្នាឱ្យសព្វរួចយកទុកនៅក្នុងទូទឹកកកឱ្យបានយ៉ាងហោចណាស់ ១សប្តាហ៍សឹមយកមកប្រើប្រាស់។ អ្នកអាចយកមកលាបលើផ្ទៃមុខដែលកើតមានបញ្ហាមុខមុន ឬមុនក្បាលខ្មៅទុកចោល ២ទៅ៣នាទី ចាំលាងទឹកចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រច។

យកសម្បកក្រូចទៅហាលឱ្យស្ងួត ក្រោមកម្តៅថ្ងៃ ១ទៅ២ថ្ងៃរួចយកមកបុកលាយជាមួយម្សៅអូតក្នុងបរិមាណស្មើគ្នាល្មម (Oatmeal powder រកបាននៅផ្សារទំនើប) និងទឹកឃ្មុំបន្តិចប្រហែលជាមួយកូនស្លាបព្រា កូរចូលគ្នាឱ្យសព្វរួចយកទុកនៅក្នុងទូទឹកកកឱ្យបានយ៉ាងហោចណាស់ ១សប្តាហ៍សឹមយកមកប្រើប្រាស់ទឹកក្រូចសម្រាប់មុខមានស្នាមជ្រីវជ្រួញទឹកក្រូចសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C ដែលអាចជួយពន្យារភាពចាស់ ការពារនិងបំបាត់ស្នាមជ្រីវជ្រួញលើផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។ ដោយគ្រាន់តែច្របាច់យកទឹកក្រូចស្រស់ៗមកលាបលើផ្ទៃមុខឱ្យសព្វ ទុកចោលឱ្យបាន ៣០នាទី ចាំលាងចេញជាមួយទឹកត្រជាក់។ គ្រាន់តែច្របាច់យកទឹកក្រូចស្រស់ៗមកលាបលើផ្ទៃមុខឱ្យសព្វ ទុកចោលឱ្យបាន ៣០នាទី ចាំលាងចេញជាមួយទឹកត្រជាក់ ។

ដុំទឹកកធ្វើពីទឹកក្រូចសម្រាប់ស្បែកមុខខ្មៅសម្រាប់ស្បែកមុខខ្មៅស្រអាប់មិនភ្លឺថ្លាកុំបារម្ភ ផ្លែក្រូចអាចជួយបាន។ ដោយគ្រាន់តែអ្នកច្របាច់យកទឹកក្រូចស្រស់ចាក់ទៅក្នុងជ័ររន្ធតូចៗសម្រាប់ផលិតទឹកកក ហើយទុកវានៅក្នុងទូរទឹកកកឱ្យកក។ បន្ទាប់មកយកដុំទឹកកក ២ ឬ៣ដុំធ្វើពីទឹកក្រូចនេះមកត្រដុសថ្នមៗឱ្យសព្វផ្ទៃមុខ។ ការអនុវត្តវិធីបែបនេះជាប្រចាំអ្នកនឹងសង្កេតឃើញពីភាពខុសប្លែកដែលធ្វើឱ្យស្បែកមុខរបស់អ្នកចាប់ផ្តើម ស ភ្លឺថ្លា ទន់រលោងគួរជាទីទាក់ទាញជាមិនខាន។ គ្រាន់តែអ្នកច្របាច់យកទឹកក្រូចស្រស់ចាក់ទៅក្នុងជ័ររន្ធតូចៗសម្រាប់ផលិតទឹកកក ហើយទុកវានៅក្នុងទូរទឹកកកឱ្យកក។ បន្ទាប់មកយកដុំទឹកកក ២ ឬ៣ដុំធ្វើពីទឹកក្រូចនេះមកត្រដុសថ្នមៗឱ្យសព្វផ្ទៃមុខ ។

LEAVE A REPLY

Please enter your comment!
Please enter your name here