ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហានបានស្លាប់ដោយជំងឺវីរុសកូរូណា

144

ប្រទេសចិន៖ ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ប្រធានមន្ទីរពេទ្យធំមួយក្នុងទីក្រុងវូហាន បានឆ្លងជំងឺរលាកផ្លូងដង្ហើម COVID-19 ពីអ្នកជំងឺ ហើយបានទទួលមរណភាព កាលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ។

វេជ្ជបណ្ឌិតដែលស្លាប់រូបនេះ មានឈ្មោះថា Liu Zhiming គឺជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV  លោកបានបាត់បង់ជីវិត នៅវេលាម៉ោង ១០៖៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ។

មុនពេលចេញដំណឹងផ្លូវការបញ្ជាក់ពីការស្លាប់បាត់បង់ជីវិតរបស់លោកវេជ្ជបណ្ឌិត Liu Zhiming វាមានការជជែកវែកញែកជាច្រើនលើបណ្ដាញសង្គមចិនពាក់ព័ន្ធលក្ខខណ្ឌសុខភាពរបស់លោក Liu កាលពីថ្ងៃយប់ថ្ងៃចន្ទទី១៧ ខែកុម្ភៈ។

សូមបញ្ជាក់ដែរថា ការស្លាប់របស់ប្រធានមន្ទីរពេទ្យដ៏ធំមួយក្នុងក្រុងវូហាននេះ  កើតឡើងមិនដល់២សប្តាហ៍ស្រួលបួលផង បន្ទាប់ពីលោកវេជ្ជបណ្ឌិតចិនម្នាក់ទៀត ឈ្មោះថា Li Wenliang ដែលជាអ្នកព្រមានពីអាសន្នជំងឺ COVID-19 ដំបូងគេបង្អស់ ក៏បានស្លាប់ព្រោះជំងឺនេះផងដែរ៕ ប្រភព៖ CAMASIANEWS