ពិតជាចិត្តល្អមែន! ម៉ែ​ រួយ បានឧបត្ថម្ភ​ថវិការមួយចំនួន ក្រោយឃើញទុក្ខលំបាករបស់លោក​ បេន​ អ្នកដែលសកម្មក្នុងការអភិរក្សព្រៃឈើ​

552

ដូចដែលប្រិយមិត្តជាច្រើនបានដឹងហើយថាបុរសជាជនបរទេសម្នាក់រួមជាមួយនិងក្រុមគ្រួសារ​ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប​ និងជាមហាអំណាចពិភព​លោក​ មករស់នៅក្នុងព្រៃជ្រៅ​ ដេីម្បី​ជួយ​អភិរក្ស​ទៅដល់សត្វព្រៃ​ និងការពារ​ព្រៃឈើ​ ដែលកំពុងតែ​ទទួលរងនូវការ​កាប់​បំផ្លាញ​នាពេល​បច្ចុប្បន្ន​នេះ​។

ជាក់ស្តែង ​សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​​ ជនបរទេសម្នាក់​នេះ​មានឈ្មោះថា​ Ben Davis គាត់បានមករស់នៅលេីទឹកដី​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ឆ្នាំ​មកហើយ​​​ ហើយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គាត់​ជាមួយ​និង​ក្រុមគ្រួសារ​បាននឹងកំពុងតែរស់នៅក្នុង​ព្រៃជ្រៅមួយក្នុង​ខេត្តព្រះវិហារ​ ដេីម្បី​ចូល​រួម​អភិរក្ស​ដល់​សត្វ​ព្រៃ​ និងការពារព្រៃឈេី។

ដោយឡែកយើងពិតជាសុំសរសើរដល់ទឹកចិត្តដ៏ល្អក្នុងការជួយរបស់អ្នកគ្រូរួយ ដែលជារាជនីសម្រស់នៃច្បាប់ស្រូបទាញបានចូលរួមជួយដល់លោក Ben Davis នៅទឹកប្រាក់ចំនួន ៥០០ ដុល្លារ។ ដើម្បីជាការជួយលើកទឹកចិត្តដល់លោក Ben Davis ក្នុងការបន្តជួយបេសកកម្មអភិរក្សព្រៃឈើបន្តទៀត។