តោះមកស្គាល់ឈ្មោះថ្មីរបស់ វីរុសកូរូណា ដែលត្រូវបានគេដាក់ឈ្មោះថ្មីថា…

377

ដូចដែលប្រិយមិត្តបានដឹងហើយថាវីរុសកូរ៉ូណាថ្មីដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ទីបំផុតត្រូវបានដាក់ឈ្មោះឲ្យជាផ្លូវការហើយ គឺហៅថា «Covid-19»។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងនោះប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នាថ្ងៃអង្គារនេះ បានប្រកាសអំពីការដាក់ ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាប្រភេទថ្មី ដែលកន្លងមកមានត្រឹមឈ្មោះសម្គាល់បណ្តោះអាសន្នថា 2019-nCoV។ បើតាមលោក Tedros ក្នុងនោះ Co និង Vi គឺតំណាងឲ្យពាក្យ «កូរ៉ូណាវីរុស (Coronavirus) ឬ វីរុសកូរ៉ូណា» រីឯ D តំណាងឲ្យពាក្យថា «ជំងឺ (Disease)» ហើយលេខ 19 តំណាងឲ្យឆ្នាំ២០១៩ ជាពេលដែលវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានរកឃើញជាលើកដំបូង។

លោកប្រមុខអង្គការ WHO បានគូសបញ្ជាក់ថា ឈ្មោះផ្លូវការ «Covid-19» នេះ គឺមិនមានភ្ជាប់ទៅនឹងទីតាំងភូមិសាស្រ្ត សត្វ ក្រុមបុគ្គល ឬជាតិសាសន៍ណាមួយឡើយ ដែលវាជាកត្តាប្រសើរបំផុត ហើយងាយស្រួលហៅថែមទៀតផងគឺ «ខូវីដ-១៩»៕

ទាក់ទងទៅនឹងវីរុសកូរូណានេះ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា ក៏ធ្លាប់បានធ្វើការពន្យល់យ៉ាងដូច្នេះថា៖ ជាទូទៅការចំលងវីរុស Coronavirus អាចឆ្លងបានត្រូវពឹងលើ កត្តាបីសមស្រប៖ ១.ចំនួនមេរោគ, ២.សីតុណ្ហភាព (ក្រោម២០ C), ៣.ការប៉ះពាល់ និងនៅទល់មុខអ្នកជំងឺផ្ទាល់ ដោយគ្មានរបាំងការពារ) កត្តាដែលមិនងាយឆ្លងរាលដាល នៅប្រទេសយើង:

១. ប្រទេសយើងមានសីតុណ្ហភាពលើសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាននៅពេលខ្ទាតចេញពីអ្នកជំងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ) ២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រើននៅឡើយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡើយ។

ចំពោះការវិភាគរកមេរោគនេះ គឺគេយកសំណាកពីក្នុងច្រមុះ អ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ) ការសង្ស័យនរណាម្នាក់មានជំងឺនេះ គឺផ្តោតទៅលើជននោះ មានកម្តៅលើសពី៣៨c ហើយមកពីតំបន់ប្រឈម (តំបន់ប្រភពជំងឺនេះ) ធ្វើការវិភាគ លើDNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

មិនមែនស្គែនដូច រាវរកគ្រឿងផ្ទុះនោះទេ ចំពោះការប្រើម៉ាស់ ការពារ: Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅ នេះមិនអាចរារាំងvirusនេះ 100% បានទេ តែអាចការពារការខ្ទាតទឹកមាត់ នៅពេលគេក្រដាស់ ឬក្អក នៅចំពោះមុខយើង។ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា ក៏បានណែនាំឲ្យពលរដ្ឋ កុំមានការព្រួយបារម្ភពេក នាំអោយមានការជ្រួលច្របល់។