លេចចេញជារូបរាងហើយ សាលារៀនដែលក្រុមហ៊ុនរួយ ជួយ ៦មឺុនដុល្លារ ពេលនេះសាងសង់ជិតរួចហើយ

1705

ខណៈពេលដែលកំពុងតែល្បីនឹងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក រាជនី សម្រស់ដែលជាអ្នកពូកែវោហាស័ព្ទខាងលក់ផលិតផលថែរក្សាសម្រស់ ហើយក៏ជាមនុស្សស្រីមួយរូប អាចនិយាយបានថាជាមនុស្សស្រីទីមួយដែលក្លាហានចេញមុខជាងគេលើវិស័យលក់ទំនិញអនឡាញនឹងបង្រៀនទ្រឹស្តី នៃច្បាប់ស្រូបទាញផងនោះ ពេលនេះបានធ្វើឲ្យការលក់ទំនិញនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទុះកក្រើកតែម្តង។

ដោយសារតែផលិតផលមានគុណភាពល្អពិតៗ ដោយអ្នកដឹកនាំក្រុមហ៊ុនមានសមត្ថភាពទើបធ្វើឲ្យក្រុមហ៊ុនមានការរីកចម្រើនឆាប់រហ័សយ៉ាងនេះ។ ហើយអ្វីដែលប្រិយមិត្តកាន់តែចាប់អារម្មណ៍ទៅលើ Rouy Infinity Co.,Ltd បន្ថែមទៀតនោះគឺសម្រស់ របស់ Rouy Infinity Co.,Ltd ដែលអ្នកលេងហ្វេសប៊ុកនិយមហៅថា ម៉ែរួយៗ ពិតជាស្រស់ស្អាតនឹងមើលទៅគួរឲ្យស្រលាញ់មែនទែន។

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនោះទេថែមទាំងវៃឆ្លាតនឹងពូកែខាងពង្រឹងផ្នែកស្មារតី ចែករំលែកច្បាប់នៃការស្រូបទាញ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ម៉ែរួយ បានធ្វើកម្មវិធីសប្បុរសធម៌មួយដែលលុយដែលប្រមូលបានពីការបង្រៀន ច្បាប់នៃការស្រូបទាញនឹងថវិការបស់ខ្លួនសរុបទាំងអស់ ៦០០០០ ដុល្លារយកទៅសាងសង់សាលារៀនមួយខ្នងដែលមានប្រាំមួយបន្ទប់នៅខេត្តក្រចេះ ឲ្យក្មេងៗបានរៀនដើម្បីជាការចេះដឹង សម្រាប់ជួយខ្លួនឯង នឹងជួយដល់សង្គមទៅថៃ្ងខាងមុខ។

ហើយមកទល់និងពេលនេះសាលារៀន ដែលខាងម៉ែរួយ ដែលជា CEO របស់ក្រុមហ៊ុនរួយអ៊ិនហ្វីនិធី (Rouy Infinity Co,Ltd បានលេចចេញជារូបរាងនិងផ្លែផ្កាហើយ។ នៅក្នុងនោះដែរគណនីហ្វេសប៊ុកឈ្មោះ Panha HD ដែលគេស្គាល់ថាជាតំណាងចែកចាយលក់ផលិតផលរបស់ក្រុមហ៊ុនរួយ ក៏បានសរសរសារបង្ហោះថា៖

បងប្អូនតំណាងចែកចាយក្រុមហ៊ុនរបស់ម៉ែរួយទាំងអស់នេះជាសាលារបស់ម៉ែរួយដែកំពុងតែសាងសង់នៅ ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួលខេត្តក្រចេះ ដែលជាអំណោយដ៏ថ្លៃថ្លាដោយទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្ដាយដេីម្បីអោយក្មេងៗបានរៀននៅសាលាល្អនិងអោយក្មេងក្លាយជាពលរដ្ធល្អនៅក្នុងសង្គមទៅថ្ងៃមុខ។ ដេីម្បីជួយប្រទេសយេីងអោយកាន់តែរីកចំរេីនតទៅមុខទៀត ក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ធម្នាក់ រួមទាំងប្រជាជននិងកូនសិស្សរួមទាំងលោកគ្រូអ្នកគ្រូនៅទីនេះសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណនៅទឹកចិត្តល្អដ៏ធំធេងរបស់អ្នកម៉ែរួយ ហេីយក៏សូមជូនពរអោយអ្នកម្ដាយមានសុខភាពល្អរឹងមាំ ដើម្បីដឹកនាំកូនៗនិងអោយក្រុមហ៊ុនរបស់អ្នកម៉ែរីកចំរេីនតកូនចៅនិងមានតំណាងចែកចាយរាប់លាននាក់។

ចង់ដឹងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!