ទស្សនាកម្រងរូបភាពសប្បាយៗក្នុងកម្មវិធីជប់លៀងគម្រប់ខួប១ឆ្នាំ និងការប្រគល់ពានជូន តំណាងចែកចាយក្រុមហ៊ុន ROUY INFINITY

7794

(ភ្នំពេញ)៖ កាលពីម្សិលមិញថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមហ៊ុន ROUY INFINITY Co.,Ltd បានប្រារព្ធកម្មវិធីជប់លៀងគម្រប់ខួប១ឆ្នាំ និងការប្រគល់ពានជូន តំណាងចែកចាយរបស់ក្រុមហ៊ុន ROUY INFINITY Co.,Ltd
ស្ថិតនៅមជ្ឈមណ្ឌលកោះពេជ្រនៅអគារ C, D ដែលមានតំណាងចែកចាយរបស់ខ្លួនចូលរួម១៥០០ នាក់។

គួរបញ្ជាក់ផងដែលថាកម្មវិធីជប់លៀងដ៏ឱឡារិកនេះ ជាកម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ ក្រុមហ៊ុនរួយ ដែលប្រមូលផ្តុំដោយតំណាងចែកចាយរបស់ខ្លួនទាំង ​២៥ ខេត្តក្រុងហើយសុទ្ឋសឹងតែអ្នកលក់ដ៏ពូកែ ហើយឆ្នើមក្នុងការដឹកនាំកូនក្រុមរបស់ខ្លួន បានមកជួបជុំគ្នាទទួលពាន់រង្វាន់និងពិសារអាហារសាមគ្គីរួមគ្នាយ៉ាងសប្បាយរីករាយ។

សូមបញ្ជាក់ថា ពិធីខួបប្រចាំឆ្នាំនេះដែរ មានកម្មវិធីរៀបចំឡើងយ៉ាងពិសេសជាការលើកទឹកចិត្តដល់តំណាងចែកចាយរបស់ខ្លួន និងអ្នកដែលចូលលក់ផលិតផលក្នុងក្រុមហ៊ុនរួយក្នុងនោះក្រុមហ៊ុនបានរៀបចំកម្មវិធីសប្បាយៗជាច្រើនមានដូចជា កម្មវិធីរបាំបាចផ្កា
ការសម្តែងលោតម៉ុងសាយ ក្បាច់គុណល្បុកតោ កម្មវិធីដើរម៉ូដ កម្មវិធីសំដែង Show របស់ក្រុមឌីយ៉ាម៉ង់ កម្មវិធីចែកពានរង្វាន់ដល់តំណាងចែកចាយរបស់ខ្លួន អ្វីដែលកាន់តែពិសេសក៏មានការផ្សងសំណាងចាប់រង្វាន់ មានដូចជា ចិញ្ជៀនពេជ្រ ជាច្រើនវង់និងរង្វាន់មូ៉តូជាច្រើនគ្រឿងផងដែរ។

គួររំលឹកផងដែលថាបច្ចុប្បន្ននេះក្រុមហ៊ុនរួយជាក្រុមហ៊ុនមួយដ៏ធំនិងល្បីនិងមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន។ លើសពីនេះ អាហារបំប៉នដែលក្រុមហ៊ុនរួយនាំចូល គឺជាផលិតផលដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលថៃ និងក្រសួងសុខាភិបាលកម្ពុជា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ។

កន្លងមកក្នុងនោះម៉ែរួយក៏ធ្លាប់បានប្រើពាក្យមួយឃ្លាថា៖ “សូមកុំលក់ផលិតផលដើម្បីតែលុយ គឺយើងត្រូវធ្វើដើម្បីសុខភាពមនុស្សទាំងអស់គ្នា!” និងមនុស្សរួមលោកនេះ។