ល្បីឡើងកក្រើកអ្នកលេងហ្វេសប៊ុក! បទថ្មីរបស់ ស្តេចហ្គេម នឹង អ៊ីណូ ចេញភ្លាមល្បីភ្លែតតែម្តង (មានវីដេអូ)

(ភ្នំពេញ)៖ ប្រសិនបើអ្នកជាអ្នកនិយមលេងហ្គេមតាមម៉ាស៊ីនដូចជា Play Station, Xbox ឬក៏តាមកុំព្យួទ័រ អ្នកប្រហែលជាធ្លាប់លឺឈ្មោះ ស្តេច ហ្គេម ដែលគាត់ជាអ្នកបញ្ចូលហ្គេមដ៏ល្បីឈ្មោះមួយរូបនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លើសពីនេះទៅទៀតក៏មានមហាជនជាច្រើន ជាពិសេសអ្នកចូលចិត្តលេងហ្គេមតែម្តង ប្រាកដជាស្គាល់ជាជាក់ជាមិនខាន លោក ងួន ស៊ីណាត ដែលជាទូទៅគេហៅលោកថា ​​​ស្ដេច​ហ្គេម។

គាត់មានឈ្មោះល្បីខ្លាំងណាស់​នៅ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក ជាមួយ​ជំនាញ​ពិសេស​ក្នុងការលេងហ្គេម និង​ការ​និយាយ​លេងសើចពេល ​Live Game ម្ដងៗ។ ដោយសារតែភាពល្បីល្បាញដូចនេះហើយទើបពេលថ្មីៗនេះមានអ្នក​គ្រប់​គ្រង​​ផលិតកម្ម​មួយចំនួនមានការចាប់អារម្មណ៍ ហើយបានសម្រេចចិត្តយកជ្រើសរើសស្តេចហ្គេមរូបនេះជាតួអង្គម្នាក់ក្នុងបទចម្រៀងរបស់ពួកគេ។

ចំណែកកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ លោក Eno ទើបបានបង្ហោះសកម្មភាពខ្លះៗរបស់ ស្តេចហ្គេមរូបនេះ ព្រោះបានចូលរួមថត MV ជាមួយក្រុមការងាររបស់លោកផងដែរ។ នៅទីបំផុត MV ដែលស្តេចហ្គេមរូបនេះបានថតនោះ បានចេញជាផ្លូវការហើយ​នៅមុននេះបន្តិចក្នុងផលិតកម្ម សាន់ ដេ។ បទនេះមានចំណងជើងថា “ស្រលាញ់អ្នក Single បានស្ទាវ” ច្រៀងដោយលោក Eno។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

LEAVE A REPLY

Please enter your comment!
Please enter your name here