អបអរសារទ! កញ្ញា ស៊ីន យូប៊ីនទទួលបានពាន…

107

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងមានប្រជាប្រិយ ភាពយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងទស្សនិកជនក្នុង និងក្រៅស្រុកទៀតផង។ បន្ទាប់ពីមានទីផ្សារក្រៅប្រទេសបន្តបន្ទាប់ហើយនោះ ថ្មីៗនេះ ស៊ីន យូប៊ិន ត្រូវបានភាគីខាងប្រទេសថៃ ផ្តល់ពានតារាស្រីឆ្នើមនៅតំបន់អាស៊ី ដែលនេះជាកិត្តិយសសម្រាប់នាងមួយទៀតហើយ បន្ទាប់ពីជោគជ័យកន្លងមក។

គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ីន យូប៊ិន ត្រូវបានមហាជនសង្កេតឃើញថា នាងមានភាពលេចធ្លោរខ្លាំង ក្នុងវិស័យសិល្បៈទាំងក្នុង និងក្រៅប្រទេស ដែលធ្វើឲ្យនាងជោគជ័យបន្តបន្ទាប់ជាមួយនឹងការងារសិល្បៈ៕ ជាពិសេស កញ្ញា ស៊ីន យូប៊ិន ជាតារាស្រីមួយរូបដែលមិនសំបូររឿងអាស្រូវ មានតែការគាំទ្រជានិច្ចកន្លង។