ក្តៅៗ ម្ចាស់​បទ «ស្លៀកខ្លី» ទទួលមរណភាព​ទាំង​វ័យក្មេង ដោយ​សារ​ជំងឺ… (មានវីដេអូ)

124

(ភ្នំពេញ)៖ ចូលរួមសោកស្តាយផង តារាចម្រៀងប្រុសវ័យក្មេង ដែលត្រូវបានទស្សនិកជនស្គាល់ថាជាម្ចាស់បទ «ស្លៀកខ្លី» គឺលោក សេរី វឌ្ឈនា បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺគ្រុនឈាម។

បើតាមប្រភពពីអ្នករួមសិល្បៈបានឲ្យដឹងថា លោកមានជំងឺគ្រុនឈាម និងបែកគ្រាប់ឈាម រហូតបញ្ចូនទៅព្យាបាលនៅវៀតណាម ប៉ុន្តែជាអកុសលមិនអាចសង្គ្រោះជីវិតលោកបាន។

នៅលើបណ្តាញសង្គមឈ្មោះថា Bross La – ប្រុសឡា ដែលជាអ្នករួមអាជីពសិល្បៈជាមួយនឹងបង្ហោះសារយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំសូមផ្អាកធ្វើការ Live តបតរសិន ដោយសូមយកពេលវេលានេះដើម្បីចូលរួមកាន់ទុក្ខ សពប្អូន J-Uy (Serei Wattana) ម្ចាស់បទស្លៀកខ្លី ដែលបានទទួលមរណភាពកាលពីយប់មិញនេះ ដោយជំងឺគ្រុនឈាម សពតម្កល់នៅវត្តសារាវ័ន្តតេជោ …សូមបងប្អូនញាិតមិត្តទាំងអស់ចូលរួមរំលែកទុក្ខគ្រួសារនៃសព..សូមអគុណ»