ចុម! ម្ចាស់បទ ឡានសារ៉ែន ទៅកែសម្រស់មុខឡើង….(មានវីដេអូ)

208

(ភ្នំពេញ)៖ នៅក្នុងឆ្នាំថ្មី​ ឆ្នាំ ២០២០​ នេះ តារាចម្រៀង Original កញ្ញា តន់ ច័ន្ទសីម៉ា កំពុងតែឡើងកូដយ៉ាងខ្លាំង និងមានអ្នកគាំទ្រនាងយ៉ាងច្រើន។ ដូចដែរប្រិយមិត្តបានដឹងហើយថាក្រោយពីការបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា «ឡានសារ៉ែន» កាន់តែធ្វើឲ្យ តន់​ច័ន្ទ សីម៉ា កាន់តែល្បីមួយកម្រិតទៀត ដែលរហូតមកទល់ពេលនេះ មានអ្នកចុចស្តាប់ ជិត៥លានដងទៅហើយ នេះបើរាប់ត្រឹមថ្ងៃបង្ហោះ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

អ្វីដែលកាន់តែចាប់អារម្មណ៍លើតារាចម្រៀងស្រីរូបនេះគឺ តារាស្រីរូបនេះធ្លាប់ទៅកែសម្រស់របស់ខ្លួនឲ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត ដើម្បីជាការទាក់ទាញចិត្តហ្វេន រឹតតែខ្លាំង ជាមួយនឹងការកែខៃសម្រស់បន្តិចបន្តួច តាមអ្វីដែលនាងអាចធ្វើទៅបាន។ ក្រោយពីកែសម្រស់រួចហើយ ធ្វើឲ្យសម្រស់របស់នាងកាន់តែស្អាតឡើងមួយកម្រិតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរមិនដាច់ពីមាត់។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!