វិធីខ្លីៗជួយរក្សាចំណងស្នេហារបស់អ្នក

199

គូរ​ស្នេហ៍​អាច​មាន​ទំ​នាក់​ទំ​ន​ង​បាន​យូរ​អ​ង្វែ​ង លុះ​ត្រា​តែ​អ្នក​ទាំង​ពីរ​ចេះ​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ តើ​មាន​វិ​ធី​អ្វី​ខ្លះ​ជួយ​រក្សា​ចំណង​ស្នេហ៍​របស់​អ្នក​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ? វិធី​ថែ​រក្សា​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​ល្អ​ប្រ​សើរ​នោះ​រួម​មាន៖

១. ចេះ​មាន​ពេល​វេ​លា​ផ្ទាល់​ខ្លួន​រវាង​ដៃ​គូរ​ទាំង​សង​ខាង៖ មិន​ថា​រវល់​យ៉ាង​ណា​ទេ អ្នក​គួរ​តែ​ចំណាយ​ពេល​នៅ​ជា​មួយ​មនុស្ស​ជាទី​ស្រ​ឡាញ់​ដើ​ម្បី​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ និងចេះ ទទួល​យក​ចំណុច​ខ្លាំង​និង​ខ្សោយ​ពី​គ្នា​ទៅ​វិញ​ទៅ​មករៀន​យល់​ពី​ចំ​ណុ​ច​ខ្លាំង​របស់​ដៃ​គូរ​ខ្លូន​និ​ង​ចេះ​កែ​តម្រូវ​ចំណុច​ខ្សោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

២. ចេះ​បង្កើត​ពេល​វេលា​ទំនេរ​ឲ្យ​មាន​ប្រយោជន៍៖ អ្នក​គួរ​ចេះ​បង្កើត​ចំ​ណង់​ចំ​ណូ​ល​ចិត្ត​ពេល​ទំ​នេ​រ​ដូច​ជា អាន​សៀវ​ភៅ ធ្វើ​ការ​ងារ​ផ្ទះ ។ល។ មាន​ភាព​ជា​ម្ចាស់​ការ​លើ​ខ្លួន​ឯង អ្នក​ត្រូវ​រៀន​នៅ​ម្នាក់​ឯង ចេះ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង កុំ​ចេះ​តែ​ត្រូវ​ការ​គេ​គ្រប់​ពេល​វេ​លា។

៣. ក្តី​ស្រ​ឡាញ់​ចំពោះ​ខ្លួន​ឯង៖ ជា​មនុស្ស​ស្រី​ត្រូវ​មាន​ក្តី​ស្រ​ឡាញ់​ខ្លួន​ឯង ក្តី​គោ​រ​ព​ខ្លួន​ឯង និង​ទំ​នុកចិ​ត្ត​ខ្លួន​ឯង។ ចេះ​គ្រប់​គ្រង​លុយ​កាក់ រឿង​នេះ​សំខាន់​ដែរ​សម្រាប់​មនុស្ស​ស្រី​ព្រោះ​ថា​នៅ​ពេល​មាន​គ្រួសារ​ទៅ​អ្នក​ជៀស​មិន​ផុត​ក្នុង​ការ​ចាត់​ចែង​រឿង​ទុក​ដាក់ ចាយ​វាយ​លុយ​កាក់​នៅ​ក្នុង​គ្រួ​សា​រ​ទេ។

៤. ចេះ​អភិ​វឌ្ឍ​ខ្លួន​ឯង​៖ ស្ថិត​នៅ​ក្នុង​សម័យ​ទំ​នើ​ប អ្នក​គប្បី​យល់​ដឹង​នូវ​រឿង​ថ្មី និង​ដើរ​ឲ្យ​ទាន់​សម័យ។ មាន​គោល​ដៅ​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត អ្នក​ត្រូវ​មាន​ការ​កំណត់​គោល​ដៅ​របស់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ក្នុង​ជីវិត ធ្វើ​បែប​នេះ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​ប្រាក​ដប្រ​ជា​នៅ​ក្នុង​ជី​វិត។