ចុមសាហាវបាត់! មិនដែល​ទាំងជួប​មុខ សុខ ពិសី ផងបែរជា​ហ៊ាន​និយាយបែបនេះដាក់…

​(ភ្នំពេញ) ៖ ទន្ទឹមនឹង​ភាពល្បីល្បាញ និង​មាន​ទីផ្សារ​ខ្លាំង​គួរសម​ផង​នោះ​តារាចម្រៀង​ស្រី​សម្លេង​ផ្អែម​ត្រជាក់ចិត្ត សុខ ពិសី ក៏​ជា​តារា​មួយរូប​ដែល​ឆក់​បាន​បេះដូង​អ្នកគាំទ្រ​ច្រើនណាស់​រហូតដល់​មាន​អ្នកគាំទ្រ​ខ្លះ​ធ្លាប់តែ​ស្តាប់​បទ​ចម្រៀង​របស់​នា​ង​តែ​មិនបាន​ជួប​មុខ​ផ្ទាល់​ឡើយ ពេលដែល​ខ្លួន​បានឃើញ​អ្នកផ្សេង​នៅក្បែរ និង​ថត​ជាមួយ នាង ខ្លួន​បែរជា​នៅ​មិន​សុខ​ឡើយ​ ។​

អ្នកគាំទ្រ​រូប​នោះបាន​សរសេរ​ឲ្យ​ដឹង​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ​ស្គា​ល់បង សុខ ពិសី ពេល​គាត់​ចេញ​បទ​មនុស្ស​ទី​៣ ហើយ​តាមដាន​ស្តាប់​បទ​ថ្មី​គាត់​រហូត តែ​មិនដែល​បាន​ជួប​គាត់​ផ្ទាល់​សោះ​សូម្បី​តែម្តង ពេល​ឃើញ​គេ​ថត គេ​បាន​អោប បាន​កាន់​ដៃ អារម្មណ៍​ខ្លួនឯង​ជ្រួល​ចង់​ថត​ដែរ តែដោយសារ​ញុំ​នៅ​ខេត្តហើយ​គាត់​នៅ​ភ្នំពេញ ពេលខ្លះ​គាត់​មក​ច្រៀង​នៅ​ខេត្ត​ខ្លួនឯង​ហើយ​តែ​ឆ្ងាយ​ពី​ផ្ទះ​ពេក ហើយ​ពេលយប់​ទៀត​គ្មាន​អ្នកណា​ជូនទៅ​មើល ពេលខ្លះ​ឈ្លោះ​ជាមួយ​អ្នកផ្ទះ ខឹង​ខ្លួនឯង​ហើយ​យំ ចង់​ជួប​ណាស់ ចង់ទៅ​មើល​គាត់​ច្រៀង គាត់​ជា​តារាចម្រៀង​ខ្មែរ​ម្នាក់​ដែល​ញុំ​គោរព​ស្រលាញ់ សង្ឃឹម​ថ្ងៃ​ណាមួយ​បាន​ជួប ហើយ​បាន​ថត​ជាមួយ​គាត់​»​។​

គួរបញ្ជាក់ផងដែលថាកញ្ញា​ សុខ ពិសី គឺប្រៀបបានដូចជាគ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី តែងតែងធ្វើឲ្យទស្សនិកជន ហ្វេន អ្នកគាំទ្រ ជាច្រើន លួចច្រណែនពីសម្រស់ដ៏ស្រស់ស្អាត របស់នាង រាល់ពេលតុបតែងខ្លួនឡើងសម្ដែង លើឆាកតន្ត្រីម្ដងៗ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here