ឆាប់ៗខាងមុខនេះ ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងវិទ្យាស្ថានភាសាបរទេស(IFL)នឹងមានការស្ថាបនាផ្លូវក្រោមដី

529

នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ចំនុចនោះ៕

កិច្ចពិភាក្សាប្រជុំនេះក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ ខួង​ ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំ​ពេញ។