បែកធ្លាយរឿង ដែល សុខ ពិសី មិនដែលនិយាយចេញមក ពេលនេះត្រូវបានទម្លាយគ្មានសល់!

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានដឹងហើយថាគ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី តែងតែងធ្វើឲ្យទស្សនិកជន ហ្វេន អ្នកគាំទ្រ ជាច្រើន លួចច្រណែនពីសម្រស់ដ៏ស្រស់ស្អាត របស់នាង រាល់ពេលតុបតែងខ្លួនឡើងសម្ដែង លើឆាកតន្ត្រីម្ដងៗ។ ដោយឡែកថ្មីៗនេះនៅលើទំព័រផេករបស់តារាស្រីសាច់សខ្ចីរូបនេះក៏ដាច់ចិត្តបង្ហោះសារទាំងហត់នឿយថា៖

មិនត្រូវខ្ជិលទេពិសីទោះរវល់ concert ប៉ុណ្ណាក៏មិនត្រូវខ្ជិលទៅថតសម្លេងនិងថតខារ៉ាអូខេដែលព្រោះវាជាក្តីស្រម៉ៃតាំងពីតូចរបស់មនុស្សស្រីមា្នក់នេះ បើខ្ជិលធ្វើម៉េចមានបទថ្មីៗសំរាប់អ្នកគាំទ្រ មួយថ្ងៃៗស្ដាប់តែបទចម្រៀងនិងពិភាក្សាជាមួយអ្នកនិពន្ធនិងអ្នកដឹកនាំ ហើយនិងបងៗភ្លេង រកអ្វីដែលថ្មីសំរាប់អ្នកគាំទ្រខ្ញុំ ព្រោះបើខ្ញុំមិនខំជំនះតតាំងនិងការឈឺនិងភាពខ្ជិលក៏ខ្ញុំមិនមានថ្ងៃនេះដែរ ។

ទម្រាំហាត់ច្រៀងចេះមួយបទៗហើយច្រៀងអោយបានល្អគឺមិនងាយស្រួលទេ ចូលបន្ទប់ទឹកក៏ស្រែកច្រៀងម្នាក់ឯងដែរ គ្មានការងារណាដែលស្រួលទេ បើយើងមិនតស៊ូ បើអង្គុយតែសសើរគេហើយមិនខំខ្លួនឯងទោះសសើរគេដល់ស្លាប់ខ្លួនក៏សំណាងនៅតែបានគេហើយយើងគឺបានតែប៉ុណ្ណឹង ហេហេ អរគុណបណ្តាអ្នកគាំទ្ររបស់ខ្ញុំទាំងអស់សំរាប់ការស្រលាញ់និងការគាំទ្រ អរគុណក្រុមគ្រួសារសំរាប់ការលើកទឹកចិត្ត ហើយសូមអរគុណខ្លួនឯងដែលតែងតែយកឈ្នះភាពខ្ជិល ចាំណាដ៏រាបណាដង្ហើមនៅតែមានគ្រប់គ្នាត្រូវតែមានសង្ឃឹម ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here