ចុម! នីឡា ទទួលបានកាដូរថយន្តទំនើប តម្លៃជិត ១០ម៉ឺនដុល្លារពី…

(ភ្នំពេញ)៖ តារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា កំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ រីឯទេពកោសល្យរបស់នាងវិញក៏មិនធម្មតាដែរ ។ នីឡា កូនលោកតា វិចទ័រ ទទួលបានរថយន្ត Mercedez ពណ៌ស ថ្មីសន្លាងមួយគ្រឿង ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ សង្ស័យថា សង្សារថ្មីជូនទុកជាកាដូលួងចិត្ត ក្រោយថ្ងៃបុណ្យ​អុំទូក អកអំបុក និងសំពះព្រះខែ។

តែកាដូឡាននោះ តារាកំប្លែងវ័យក្មេងដែលរងងារជាស្ត្រីមេម៉ាយ​ខាន់ស្លា នីឡា បានប្រាប់ថា «ឡានម្តាយឪពុកនាង​ទិញឲ្យ» ទៅវិញ។ នីឡា ថា​ «ការអត់ធ្មត់ ភាពរឹងមាំ តស៊ូ ស្នាមញញឹម គឺខ្ញុំទទួលបានពីម៉ាក់ប៉ា»។

LEAVE A REPLY

Please enter your comment!
Please enter your name here