Thursday, January 27, 2022
Homeព័ត៌មានសិល្បៈជឿទេថាក្រដាស់មិនអាចខ្ចប់ភ្លើងជិត! កញ្ញា វ៉ាន់ វល័ក្ខ លាក់សង្សារថ្មីជិតរហូត

ជឿទេថាក្រដាស់មិនអាចខ្ចប់ភ្លើងជិត! កញ្ញា វ៉ាន់ វល័ក្ខ លាក់សង្សារថ្មីជិតរហូត

~

~

~

កញ្ញា វ៉ាន់ វល័ក្ខ ត្រៀមឡើងផ្ទះវីឡារថ្មីនាពេលឆាប់ៗនេះហើយ ខណៈ​ដែល​នៅរដូវកូវីដនេះវល័ក្ខ មិនត្រឹម​តែ​មិន​ជួបវិបត្តិសេដ្ឋកិច្ចនោះទេ តែតារាដែលចូលចិត្ត​គ្រងឈុត​លេចចេញគល់ភ្លៅធ្វើឲ្យ​ប្រុសៗជ្រួលជ្រើម​រូបនេះថែម​ទាំង​អាច​សម្រេចក្ដីស្រម៉ៃតាមរយៈការធ្វើរឿងធំដល់ទៅ២យ៉ាងក្នុងពេលតែមួយនោះគឺនាងទិញLexus Lx570 Kuro 2020 តម្លៃ​២៣​ម៉ឺន​ដុល្លារនិងផ្ទះវីឡារស្កឹមស្កៃតម្លៃមិនក្រោម៣០ម៉ឺន​ដុល្លារឡើយដែលគ្រាន់តែការលេង​ម៉ូដ​ឡាន និងវីឡារនេះវល័ក្ខ ចំណាយ​អស់ខ្ទង់ជាង៥០ម៉ឺនដុល្លារ។ទោះជាយ៉ាងការ​សាកសួរពី​ប្រភព​​ចំណូលនៃការចំណាយធំក្នុងរដូវកូវីដ​នេះកន្លងមកមិនត្រូវបាន​វល័ក្ខ ឆ្លើយឡើយ ខណៈដែលមានការសង្ស័យថានាងមានម្ចាស់ស្នេហ៍ថ្មីនៅក្រោយខ្នង ។ប៉ុន្ដែតារាលេងសាច់​គល់​ភ្លៅ​រូប​នេះតែង​តែព្យាយាមលាក់ជិតមិនឲ្យគេស្គាល់​សង្សារឡើយព្រោះនៅតាមបណ្ដារ​កម្មវិធីសិល្បៈទាំងឡាយរួម​ទាំងការជួបជុំ​នានា​របស់សិល្បករវល័ក្ខ មិនដែលបណ្ដើរគូស្នេហ៍​ជាចំហម្ដងណាទេ។

~

~

~

វ៉ាន់ វល័ក្ខ បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ដែលជាអ្នក​ជំនួញម្នាក់ហើយនាងងាក​ទៅ​ផ្សារ​​ភ្ជាប់​​ស្នេហ៍ថ្មី​ដោយមិនបើកចំហ​ជាង២ឆ្នាំមក​ហើយ ខណៈដែលមានការសង្ស័យថា​ប្រុសស្នេហ៍ថ្មី​របស់វល័ក្ខ អាចជាមន្រ្ដីធំព្រោះតែ​កន្លងមកលេចឭ​ថាតារា​ដើម​​ទ្រួងធំនិងសាច់​ភ្លៅ​សខ្ចីរូបនេះ​​មាន​លោកធំៗតាមប្រជែងគ្នាតាមថ្ពក់បេះដូង​នាង។តែក្នុងជំនួបផ្ទាល់កន្លងមក​វល័ក្ខ មិន​ដែល​និយាយរឿងស្នេហាឡើយ ស្របពេលដែលការសួរទីតាំងថាផ្ទះ​នាងទិញ​នៅ​បុរីណា​តម្លៃប៉ុន្មាន​គ្រោង​ធ្វើពិធីសម្ពោធ​នៅ​ពេលណាក៍នាងមិនវាចារដែរ ព្រោះស្រីស្រស់​រូបនេះ បន្ដជ្រើស​ផ្លូវ​សាង​ស្នេហ៍ដោយអាថ័កំបាំងតទៅទៀត។

~

~

~

ក្រៅពីវ៉ាន់ វល័ក្ខ តារាដែលទិញផ្ទះវីឡារនៅរដូវកូវីដនេះមានដូចជានាងពេជ្រ សូលីកា​,សួស វីសា ,រ៉េត ស៊ូហ្សាណា និងរ៉ាប៊ី ជាដើម។ចំពោះវល័ក្ខ វិញដោយសារតែនាងមិន​ចង់ឲ្យ​គេ​ស្គាល់ផ្ទះវីឡាររបស់ខ្លួននោះហេតុនេះ​ហើយស្រីស្អាតនឹងធ្វើពិធី​ឡើង​ផ្ទះស្ងាត់ៗ​មិនហៅ​តារាសិល្បៈណាទៅចូលរួមក្រៅពីតារាដែលនាងទុកចិត្តបំផុតនោះទេ។គេចាំមើលថាតើម្ចាស់​ចិត្តថ្មីរបស់​វល័ក្ខ ជាបុរសនៅលីវ ឬមិនមែននៅទំនេរបានជាពេលនេះធ្វើឲ្យវល័ក្ខ ព្យាយាម​បិតបាំង​អត្តសញ្ញាណគូស្នេហ៍​ជិតឈឹង​បែប​នេះ​៕

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments