ទស្សនាទិដ្ឋភាពនៅយប់ថ្ងៃឆ្លងឆ្នាំរបស់ក្រុមហ៊ុន Rouy infinity ធ្វើសមាធិផ្លាស់ប្តូរការគិត និងការដាក់គោលដៅសម្រាប់ឆ្នាំ ២០២០

458

(ភ្នំពេញ)៖ ក្រុមហ៊ុន Rouy Infinity ជាក្រុមហ៊ុននាំចូលផលិតផលអាហារបំប៉នសុខភាព និងជាក្រុមហ៊ុនដែលនាំចូលគ្រឿងសម្អាងថែរក្សាសម្រស់ដែលកំពុងតែមានការគាំទ្រពីអ្នកប្រើប្រាស់យ៉ាងច្រើន ដែលមាន អ្នកគ្រូរួយ (ម៉ែ រួយ) ជា CEO នៃម្ចាស់ក្រុមហ៊ុននេះផ្ទាល់ ។

ក្រុមហ៊ុននេះបានដំណើរការលើទីផ្សារទូទាំងប្រទេសកម្ពុជារយៈពេលតែមួយឆ្នាំប៉ុណ្ណោះ មានការរីកចម្រើន និងជោគជ័យយ៉ាងខ្លាំង រហូតដល់បើកសម្ពោធជាផ្លូវការ នូវការនាំចូលផលិតផល CoCo & Fiber កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នាពេលថ្មីៗកន្លងទៅនេះ ដែលបានទទួលស្គាល់ដោយក្រសួងសុខាភិបាលថៃ និងកម្ពុជា។

ដោយឡែកនៅថ្ងៃឆ្លងឆ្នាំកាលពីយប់មិញនេះក្រុមហ៊ុន Rouy Infinity បានធ្វើពិធីជួបជុំតំណាងអ្នកចែកចាយរបស់ខ្លួនធ្វើសមាធិរៀនផ្លាស់ប្តូរការគិតនិងរៀនដាក់គោលដៅសម្រាប់ឆ្នាំថ្មីឆ្នាំ​២០២០។

ក្នុងនោះម៉ែរួយក៏បានសរសេរសារបង្ហោះលើទំព័រហ្វេសប៊ុកផេករបស់ខ្លួនផងដែរថា៖ សុំអរគុណឆ្នាំ២០១៩ ដែលអោយសំរេចរាល់គោលបំណងដែលខ្ញុំប្រាថ្នា អរគុណឆ្នាំថ្មី២០២០សំរេចគោលដៅសុីវិល័យជាងមុន មហាពិសេសមានចក្រវាឡជាខ្នងបង្អែក។​ អរគុណកូនកូនតំណាងចែកចាយដែលតែងតែជាកំលាំងចិត្តអោយម៉ែរួយបន្តដំណើរទៅមុខទៀតដោយមិនរុញរៀរសូមរាល់កុសល់ផល់បុណដែលម៉ែបានសាងសូមបណ្ដាអោយកូនកូនតំណាងចែកចាយនិងកូនសិស្សម៉ែរួយទាំងអស់សំេរចរាល់បំណងប្រាថ្នានៅឆ្នាំ២០២០នេះ។ ហើយខ្ញុំសូមអហោសិកម្មរាល់ អ្នកដែលមានកម្មពារនិងគ្នាដោយចេតនារឺអចេតនាក្ដី អស់វេនរវាងគ្នានិងគ្នានៅឆ្នាំ២០១៩ សូមអ្នកទាំងអស់គ្នាជួបតែសុខនៅឆ្នាំ២០២០ផងចុះ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

រូបភាពចាស
រូបភាពចាស