Tuesday, January 25, 2022
Homeព័ត៌មានសិល្បៈមិនទាន់បានប៉ុន្មានផង កញ្ញា យូរី ចែកផ្លូវថៅកែដោយសារតែ...

មិនទាន់បានប៉ុន្មានផង កញ្ញា យូរី ចែកផ្លូវថៅកែដោយសារតែ…

~

~

~

ពិតជាមិនគូរឲ្យជឿរឡើយថាយូរី ដែលមានសម្រស់លេចត្រដែតសាច់សខ្ចីម៉ដខៃ​នោះ​ពេលនេះបានចែក​ផ្លូវគ្នា​ជាមួយលោកថៅកែជា នី ទៅហើយទើបធ្វើឲ្យស្រីស្រស់​ស្រងូត្រងាត់​ជាខ្លាំង។ការធ្លាយរឿងយូរី និងលោកជា នី អស់​និស្ស័យស្នេហ៍នេះក្រោយពីយូរី បានទៅទិញ​រថយន្ដMG ZS កាលពីថ្ងៃទី២៨ខែវិច្ឆិការ ហើយត្រូវបានតារា​ហង្សមាសម្នាក់​ដែលស្និតយូរី បាននិយាយថាមិនឲ្យយូរី ទិញឡានជិះខ្លួនឯងម៉េចកើតទៅបើពេលនេះ​នាងនិងលោកថៅកែ​ជា នី លែង​សង្សារនិងគ្នាទៀតហើយអីចឹងតើបានអ្នកណាជូន​នាងទៅច្រៀងតាមឆាក​ទៀតគឺ​មានតែ​ទិញរថយន្ដបើក​ខ្លួនឯងហ្នឹង​ហើយជាជម្រើសដែលល្អបំផុតនោះ។

~

~

~

យូរី និងលោកថៅកែជា នី ទូរស័ព្ទតេមិនចូលដូចគ្នាកាលពីពេលថ្មីៗទើបមិនអាចសុំ​ការ​បំភ្លឺនៃមូលហេតុដែលអ្នក​ទាំង២​ចែកផ្លូវគ្នា​កណ្ដាលទីនោះបានទេ។ប៉ុន្ដែតាមព័ត​មានពី​តារា​រួមអាជីពជាមួយយូរី បានឲ្យដឹងថាយូរី ប្រចណ្ឌថៅកែ ចំណែក​លោកនី ក៍ប្រចណ្ឌហួង​ហែងយូរី ពេកទើបអ្នកទាំង២មិនអាចបន្ដដំណើរកាន់ដៃគ្នាតទៅ​ទៀតបាននោះទេ។ទោះជា​យ៉ាង​ណា​ទាំងមិត្តភក្ដិយូរី និងថៅកែមិនចង់ឲ្យអ្នកទាំង២បែក​គ្នាឡើយគឺចង់ឲ្យពួកគេដឹកដៃគ្នា​រៀប​ការ តែការព្យាយាម​ផ្សះផ្សារពី​សំ​ណាក់​​ពួកម៉ាក​អ្នកទាំងសងខាងបានរងបរាជ័យទាំង​ស្រុងព្រោះ​ថា​យូរី-ជា នី គ្មានបណងវិលមករកការត្រូវរ៉ូវគ្នា​ឡើងវិញ​ឡើយ។

~

~

~

គូរបញ្ជាក់ថាយូរី បានបង្ហាញស្នេហ៍ជាចំហជាមួយលោកថៅកែជា នី កាលពីដើមខែ​មក​រាឆ្នាំ២០២០ នៅពេលដែលអ្នកទាំង២​បានបណ្ដើរគ្នាទៅកម្មវិធីឡើងផ្ទះនាយចឺម នៅខេត្ត​កំពង់ស្ពឺហើយក្រោយមកថៅកែបានធ្វើខួបកំណើតឲ្យយូរី ផ្អើលហាងផឹក​ស៊ី​​មួយនៅខណ្ឌ​សែន​សុខ ។ថៅកែហាងផឹកស៊ីល្បីឈ្មោះរូបនោះថែមទាំងបើករថយន្ដLand CruiserV8 និង​Lexus Nx200t ដឹក​យូរី ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្ត្រីទាំង​ឡាយទៀតផងទើបធ្វើឲ្យ​គេ​សសើរយូរី ថាពូកែរកសង្សារដែល​ជាអ្នក​ចេះរក​ស៊ីហើយថែម​ទាំងថ្នមចិត្ត​ទៀតផង។​ប៉ុន្ដែយូរី មិនដែលសារភាពស្នេហ៍ថៅកែម្ដងណាឡើយ​គឺនាងតែងតែនិយាយ​ថាចាត់ទុក​លោកនី ដូចជាបងប្រុសអីចឹងហើយនាងចង់បើក​មុខរបរកស៊ីអីចឹងមិនអាចអត់ថៅកែ​បាន​ទេ​ព្រោះ​គាត់អាច​ជួយឲ្យយោ​បល់​ល្អៗដល់នាងបាន។ដោយឡែកលោកនី វិញធ្លាប់អះអាង​ថារ​វាងលោកនិងយូរី ចិត្តគំនិតត្រូវគ្នាច្រើន​ទើបអាច​ដើរចូល​គ្នា​បាន…។​តែក្រោយពីសរសើរគ្នា​ទៅវិញទៅមកទើបតែជាង១ឆ្នាំប៉ុណ្ណោះអ្នកទាំង​២ក៍ទៅជាឆុងគ្នារហូតលែងដើរ​ចូលគ្នា​តែ​ម្ដង។តាមព័តមានដាច់ដោយឡែកមួយទៀតចេញពីក្រុមតន្រ្ដីករដែលស្និតលោកថៅកែបានបង្ហើបឲ្យដឹងថាលោកនី ជាបុរសមាន​មន្ដស្នេហ៍ណាស់ព្រោះលោកមាន​នារីៗសាច់សខ្ចីមួយចំនួន​ទៀត​ចង់ធ្វើ​ប្រពន្ធលោកដែរទើបធ្វើឲ្យយូរី មិនអាចបន្ដស្នេហ៍​ទៀតបាន…។

~

~

~

គូររំលឹកថាយូរី បានចែកផ្លូវគ្នាជាមួយអតីតសង្សារលោករ៉េត ដែលជាអ្នកធ្លាប់ដឹកនាំ​សម្ដែងMV​នៅសាន់ដេហើយបុរសនោះ​បាន​រៀបការ​ប្រពន្ធ​ថ្មីចោលនាងកាលពីថ្ងៃទី១១ខែ​វិច្ឆិការ​ឆ្នាំ២០១៨ ខណៈដែលយូរី ងាកមកស្និតស្នាលជាមួយបុរសរូបសង្ហារ​លោកប៊ីម៉ូ។តែ​ក្រោយ​មក​យូរី លែងចាប់ដៃគ្នាជាមួយលោកBmo និងចាប់ផ្ដើមបង្ហាញាភាពស្អិតល្មូតជា​មួយលោកថៅកែ​តែ​មិនគូរឲ្យជឿស្រាប់តែពេលនេះយូរី និងលោកនី លែងជាសង្សារ​គ្នា​ទៅវិញ។ទោះជាយ៉ាងណាស្រីស្អាតសាច់សខ្ចីដូចយូរី ច្បាស់​ជានឹងមានបុរស​ជាច្រើន​ចាំ​ត្រងស្នេហ៍និងព្យាបាលរបួសបេះដូងនាងឲ្យបានជាសះស្បើយឡើងវិញជាមិនខាន ស្រប​ពេល​ដែលតារាស្និតយូរី បានព្រមានថៅកែថាតិចលោពេលយូរី រកបានសង្សារថ្មីជាអ្នកមាន​ហើយរូបសង្ហារលោក​ថៅកែស្ដាយ​ក្រោយទៅ?

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine

Most Popular

Recent Comments