ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក

126

មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប​អាហារ​មួយ​ចំ​នួន​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ច្រើន ជាតិ​ហ្គាស និង​សារធាតុគីមី ដែល​អាច​ធ្វើ​អោយ​មនុស្ស​ធាត់​ដុះ​ក្បាល​ពោះទាំង​ស្រី​ ទាំង​ប្រុស ដែល​នេះ​មិន​មែន​ជា​បំ​ណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់​រូប​នោះទេ។ យោង​តាម​ការ​ស្រាវ​ជ្រាវ របស់​អ្នក​ជំ​នាញ​បាន​រក​ឃើញ​ថា ផ្លែឈើ​៣ប្រ​ភេទ​ខាង​ក្រោម អាច​ជួយ​កាត់​បន្ថយខ្លាញ់​ក្បាល​ពោះ​របស់​អ្នក (តែសូមកុំ​ទិញ​ផ្លែឈើ​ និង​បន្លែ របស់​ជន​ជាតិ​យួន​អោយ​​សោះ​ ព្រោះ​មាន​​ជាតិគីមីច្រើន​អាច​បំ​ផ្លាញជីវិតរបស់អ្នក)៖

ផ្លែ​ឪឡឹក​៖ គឺជា​ប្រភេទ​ផ្លែឈើ ដ៏​ប្រសើរ​បំផុត ដែល​មាន​ផ្ទុក​ជាតិ​ទឹក ដល់​ទៅ ៩១% និង ជួយ​បញ្ចុះ​ទឹកនោម​ ជាពិសេស ពេល​ទទួលទាន ផ្លែ​ឪឡឹក​នេះ នឹង​ជួយ​អ្នកអោយ​មាន​អារម្មណ៍​ថា ឆ្អែត​បានយូរ និង ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ បាន​យ៉ាង​ឆាប់រហ័ស​ថែមទៀត​ផង​។​

​ផ្លែ​ប៉េងប៉ោះ​៖ គឺជា​ប្រភេទ​បន្លែ​ធម្មជាតិ ដ៏​មានឱជារស​ឈ្ងុយឆ្ងាញ់​ពិសា មិនតែប៉ុណ្ណោះ ផ្លែ​ប៉េងប៉ោះ ក៏​តួនាទី​យ៉ាងសំខាន់​ណាស់ដែរ សំរាប់​សុខភាព​រស់នៅ​របស់​ម​នុស្ស​ប្រចាំថ្ងៃ​។ ផ្លែ​ប៉េងប៉ោះ មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម និង វីតាមីន​ជាច្រើន អាចជួយ​ឱ្យ​រាងកាយ​របស់ អ្នកទទួល​នូវ​សុខភាព​ល្អ និង ជួយ​កាត់បន្ថយ​បញ្ហា​ខ្លាញ់​ក្បាលពោះ បាន​យ៉ាង​ប្រសើរ​។ សូម​ទទួលទាន ផ្លែ​ប៉េងប៉ោះ ជា​របប​អាហារ ប្រចាំថ្ងៃ របស់​អ្នក សំរាប់​ដែលមាន​ខ្លាញ់​ក្បាលពោះ​ច្រើន​។​

​ផ្លែ​ប៉ម​៖ ជា​ប្រភព​នៃ​អាហារ ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម និង វីតាមីន ដ៏​សម្បូរបែប ដែល​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា ឆាប់ ឆ្អែត មិន​ឈ្លា​ន ហើយ​ជាពិសេស វា​នឹង​ជួយ​កំចាត់​ខ្លាញ់​ក្បាល​របស់​អ្នក បាន​ក្នុង​រយៈពេល​ដ៏​ខ្លី​។ យោងតាម​ការសិក្សា​មួយ​បានបង្ហាញ ឱ្យដឹងថា ស្ត្រី​ដែល​បានទទួល​ទាន​ផ្លែ​ប៉ម ៣ ឬ ច្រើន​ផ្លែ ក្នុង​មួយថ្ងៃ អាច​សម្រក់​ទម្ងន់ បាន​យ៉ាង​ឆាប់រហ័ស ជាង​ស្ត្រី​ដែល​មិន​បានទទួល ទាន​៕​