លក្ខណៈល្អប្រសើរនៃការចិញ្ចឹមមាន់ពូជក្នុងស្រុក

290

ពូជមាន់ដែលយើងតែងតែប្រទះឃើញញ៉ាក់ញ៉ាប់ជាងគេគឺពូជ មាន់គក មាន់ប្រជល់ មាន់សំពៅ មាន់កណ្តូង មាន់ចែ មាន់សំឡី មាន់ក្រញ៉ាស់ មាន់ខ្មៅ មាន់ស្គួយ និងមាន់ក្លឹងជាដើម។ គុណសម្បតិ្តនៃការចិញ្ចឺមមាន់ពូជក្នុងស្រុកមានដូចជា៖

ធន់ទ្រាំទៅនិងអាកាសធាតុ និងការលំបាកគ្រប់បែបយ៉ាង មិនចាំបាច់ផ្តល់នូវចំណីផ្សំ (ក្រុមហ៊ុន) ទាំងស្រុង ដែលអាចផ្សំចេញពីចំណីធម្មជាតិដែលអាចរកបាននៅក្នុងភូមិនិងមានតម្លៃថោកសមរម្យ។ ងាយស្រួលក្នុងការថែទាំ ផ្តល់ពងក្រាប់ផ្ញាស់​និង បណ្តើរកូនដោយខ្លួនវា។

មិនសូវកើតជម្ងឺ និងទប់ទល់ជាមួយជម្ងឺកាចសាហាវបានមួយចំនួន ហើយសាច់មានក្នុងស្រុកមានរស់ជាតិឆ្ងាញ់ និងពេញនិយម។​ ជាពិសេសមានតម្រូវការខ្ពស់ (សាច់ និងពង) និងមានតម្លៃសមរម្យ។