ញាក់សាច់ គ្រាន់តែការដេគ័រ ក្នុងផ្ទះបន្ទប់ទទួលភ្ញៀវ តម្លៃជាង៨០ម៉ឺនដុល្លារ​​​​ របស់ កែវ វាសនា ពិតជាស្អាតខ្លាំងណាស់!

225

(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាបានស្គាល់លោក កែវ​ វាសនា ដែលជាតារាចម្រៀងជ្រកក្រោមដំបូលផលិតកម្មសាន់ដេ។ ក្រោយពីរៀបការមានភរិយានឹងមានកូនរួចមកតារាចម្រៀងរូបនេះហាក់មិនសូវជាមានមុខចេញតាមកញ្ចក់ទូរទស្សន៍និងមានបទថ្មីៗចេញប៉ុន្មាននោះទេ ដោយសារតែរវល់ជាមួយនឹងមុខរបររកស៊ីជួយការងារភរិយាទាក់ទងទៅនឹងការលក់គ្រឿងសំអាង។

ក្រោមការខិតខំរកប្រាក់តាំងពិបានចាប់ដៃគ្នាជាប្តីប្រពន្ឋរួចមកជីវិតគ្រួសាររបស់លោក កែវ វាសនា កាន់តែមានបានឡើងៗ ដោយយើងឃើញហើយថា​ផ្ទះវីឡាដ៏ធំស្គឹមស្គៃកំពុងតែរៀបចំធ្វើពិធីឡើងគេហដ្ឋានថ្មីនៅពេលខាងមុខនេះឆាប់ៗហើយ។

អ្វីដែលពិសេសនិងកាន់តែចាប់អារម្មណ៍នោះគឺ ផ្ទះតម្លៃជិតខ្ទង់លានដុល្លារបូករួមជាមួយនឹងការដេគ័រយ៉ាងស្អាតប្រណិតមើលទៅហាក់ដូចជាវិមានមួយដ៏ស្រស់ស្អាតគួរឲ្យចង់រស់នៅតែម្តង។ តោះកុំឲ្យខាតពេលយូរសូមទស្សនារូបភាពខាងក្រោមជាមួយស្អាងស្នេហ៍ទាំងអស់គ្នា!