ក្ដៅៗ រូបភាពរបស់លោក ហេង​ ឡុង មួយសន្លឹកត្រូវមេបក្សយុវជនកម្ពុជា ពេ​ជ្រ ស្រស់ ចេញមុខរិះគន់​ម៉ា​ចាស់​ដៃ

324

(ភ្នំពេញ)៖ «តើ Heng Loong កាន់កំប៉ុងអីដែរ? សុំម្នាក់មួយ​មាត់មកបងប្អូន..ហើយ បើHeng Loong ចង់អបអរសាទរ កីឡាករបាល់​ទាត់គឺគួរ​ដៃលោកកាន់បាល់ មិនមែនបៀរទេ ពិតទេបងប្អូន?»។ 

ក្រោយរង​នូវពាក្យពេជ្រ​រិះគន់​គ្មានយល់មុខបែបនេះ​លោក ហេង ឡុង ក៏បាន​ឆ្លើយ​​តប​ផ្ញើជូនចំ​ថា «សូមផ្តាំទៅ ឯកឧត្តម ពេជ្រ ស្រស់ ខ្ញុំមិនបាន​ផ្សព្វផ្សាយគ្រឿង​ស្រវឹងទេ ខ្ញុំបង្ហាញ​ពីការ​អបអរសាទ​រក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែល​បានទទួលជ័យជំនះជាប្រវត្តិសាស្ត្រ និងជូនពរឱ្យឈានទៅទទួលបានមេដាយមាស។

នេះគ្រាន់តែជារូបភាព ដើម្បីឲ្យស៊ីទៅនឹងអត្ថន័យ​អបអរសាទរ និងជ័យជម្នះតែប៉ុណ្ណោះ មិនមែនជារូបភាពកំពុងតែអង្គុយផឹកស្រាបៀរឡើយ។ សូមឯកឧត្តម ទទួលការរាប់​អានពីខ្ញុំបាទដោយអនុគ្រោះ។ (បើស្រវឹង កុំបើកបរ)»។ តើប្រិយមិត្តយល់យ៉ាងណាដែរ?