(មានវីដេអូ) ពិតជាអស្ចារ្យ និងកក្រើកតែម្តង ការបើកសម្ភោធផលិតផល កូកូ និង ហ្វៃប័រ (CoCo & Fiber) រ​បស់ក្រុមហ៊ុន Rouy Infinity Co.,Ltd

327

(ភ្នំពេញ)៖ រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រុមហ៊ុន រួយ-អ៊ីនហ្វីនីធី (Rouy-Infinity) បានសម្ពោធជាផ្លូវការនូវការនាំចូលផលិតផលអាហារបំប៉ន មានដូចជា កូកូ និង ហ្វៃប័រ (CoCo & Fiber) ដែលអ្នកគ្រូរួយជា CEO នៃម្ចាស់ក្រុមហ៊ុន Rouy-Infinity ផ្ទាល់តែម្តង។ ពិធីសម្ពោធជាផ្លូវការនេះ ឃើញមានសមាជិកស្រ្តីៗ រួមនិងតារាសម្តែងស្រស់ស្អាតជាច្រើនបានមកចូលរួមក្នុងពិធីដ៏សប្បាយរីករាយនេះ ដែលពួកគាត់សុទ្ធតែបានប្រើប្រាស់នូវផលិតផលខាងលើ និងមានទំនុកចិត្តខ្ពស់ រហូតក្លាយជាបណ្តាញចែកចាយនូវផលិតផលរបស់អ្នកគ្រូរួយជាបន្តបន្ទាប់។

ក្នុងឱកាសដ៏ឱឡារិកនោះ អ្នកគ្រូរួយបានបានឲ្យដឹងថា៖ ការនាំចូលនូវផលិតផលអាហារបំប៉នខាងលើនេះ គោលបំណងចង់ឲ្យបុរស និងនារីខ្មែរទាំងអស់មានសុខភាពល្អ មានកាយសម្បទាមាំមួន និងមានរាងកាយស្អាត និងពិសេសសម្រាប់អ្នកដែលពុំមានពេលគ្រប់គ្រាន់ក្នុងការលំហាត់ប្រាណ។ អ្នកគ្រួរួយបានបន្តថា៖

អាហារបំប៉នដែលក្រុមហ៊ុនគាត់នាំចូល គឺជាផលិតផលដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលថៃ និងក្រសួងសុខាភិបាលកម្ពុជា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ។ អ្វីដែលជម្រុញឲ្យចិត្តអ្នកគ្រូជឿជាក់លើផលិតផលនេះ១០០% គឺបញ្ហាសុខភាពជាចម្បង ដូច្នេះមុននឹងគាត់ហ៊ាននាំចូល គាត់បានប្រើប្រាស់រួចហើយឃើញថាមានប្រសិទ្ធភាពខ្ពស់ ទទួលបានលទ្ធផលល្អ ក៏ធ្វើការលក់ចែកចាយបន្តឃើញថាអតិថិជនដែលបានសាកហើយ គឺពេញចិត្តនូវប្រសិទ្ធភាពរបស់វាដូចគ្នា និងមានការគាំទ្រយ៉ាងពេញទំហឹងរហូតដល់មានតំណាងចែកចាយទូទាំងប្រទេស ទាំង២៥ខេត្តក្រុង។ អ្នកគ្រូបានប្រើពាក្យមួយឃ្លាថា៖ “សូមកុំលក់ផលិតផលដើម្បីតែលុយ គឺយើងត្រូវធ្វើដើម្បីសុខភាពមនុស្សទាំងអស់គ្នា!” ។

អ្នកស្រីវេជ្ជបណ្ឌិត ម៉ម គីមអេង ដែលជាវេជ្ជបណ្ឌិតឯកទេសវះកាត់ និងកែសម្ផស្ស មកពីសកលវិទ្យាល័យសុខាភិបាលប្រទេសបារាំង ដែលបានចូលរួមក្នុងពិធីសម្ពោធនេះ បានបង្ហាញឲ្យដឹងថា៖ ផលិតផល កូកូ និង ហ្វៃប័រ ជាអាហារបំប៉នមានប្រសិទ្ធភាពខ្ពស់ដល់សរីរាង្គកាយមនុស្ស។ វាមានសារធាតុបំប៉នច្រើនទប់ស្កាត់ រ៉ាឌីកាល់ សរីរាង្គ ហ្វរីហ្វីណុល ដូចជាកាត់បន្ថយការរលាកកោសិកាខាងក្រៅ និងសរីរាង្គខាងក្នុង ជួយសម្រួលសម្ពាធឈាមរត់បានស្រួល ក៏ដូចជារក្សាលំនឹងជាតិខ្លាញ់ និងស្កក្នុងខ្លួន ការពារជំងឺបេះដូង ជួយបំប៉នខួរក្បាលឲ្យមានការចងចាំបានល្អ កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម មានសំណើមស្បែកស្រស់ថ្លា និងជួយសម្រកក្បាលពោះឲ្យរាងកាន់តែស្អាត។

អ្នកស្រីវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា៖ បច្ចុប្បន្នផលិតផលអាហារបំប៉នសុខភាព មានការលក់ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមប្រព័ន្ធអនឡាញ តែសុខភាពមនុស្សពិតជាមានសារៈសំខាន់។ បើសិនជាផលិតផលនោះពុំមានប្រភពច្បាស់លាស់ និងពុំមានលិខិតអនុញ្ញាតិច្បាប់ពីក្រសួងសុខាភិបាលទេ យើងគួរតែជៀសវាង ព្រោះវាអាចប៉ះពាល់ដល់សុខភាពប្រសិនបើផលិតផលនោះក្លែងក្លាយ ដូច្នេះមុននឹងជ្រើសរើសប្រើប្រាស់ផលិតផលអាហារបំប៉នសុខភាពណាមួយ យើងគួរតែពិនិត្យមើលឲ្យដឹងប្រភពច្បាស់លាស់ ដើម្បីជៀសវាងប្រើវាខុសបង្កផលប៉ះពាល់ដល់សុខភាព។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ យើងឃើញថាតំណាងចែកចាយរបស់អ្នកគ្រូរួយ ជាច្រើនរូប បានឡើងបង្ហាញអារម្មណ៍មនោសញ្ចេតនារីករាយ និងថ្លែងអំណរគុណដោយចេញពីចិត្តដល់អ្នកគ្រូរួយ ដែលកន្លងមកបានជួយជ្រោមជ្រែងដល់ក្រុមការងាររបស់គាត់ទាំងកម្លាំងកាយចិត្តរហូតពួកគាត់ទទួលបានជោគជ័យដល់ថ្ងៃនេះ ក៏ដោយសារទទួលនូវភាពកក់ក្តៅពីមេរបស់ខ្លួនគឺអ្នកគ្រូរួយ ដែលជាស្រ្តីដ៏ល្បីឈ្មោះមួយរូបផ្នែកពង្រឹងផ្លូវចិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នាជាមួយស្អាងស្នេហ៍!

ជួបជាមួយតារារួយ. និងវិជ្ជៈបណ្ឌិតជំនាញបញ្ចប់កាសិក្សាមកពីបរទេស 👏👏

Gepostet von Maerouy Queen of Univers am Mittwoch, 4. Dezember 2019

Gepostet von Maerouy Queen of Univers am Dienstag, 3. Dezember 2019