បងស្ម័គ្រអូនស្មោះ​ ​បានខ្លួនច្រើនដង បែកការណ៍ ម្តាយអូនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ​​

ភ្នំពេញ ៖ រឿងរាវស្នេហា រវាងសន្តិសុខ​ឯកជន និងយុវតីរត់តុ ម្នាក់បានទាក់ទងស្រឡាញ់ ស្ម័គ្រស្មោះ​រហូតបាន​​​រួមរ័ក​ ជាច្រើនដងរាប់មិនអស់ ចុះក្រោយបែកការ ម្តាយខាងស្រី​ប្តឹងនរគបាលលប៉ុស្តិ៍ចាក់អង្រែលើ ឲ្យចាប់ខ្លួន ​​ នៅថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៨ វេលាម៉ោង១០ព្រឹក ។

ដំណើររឿង ៖ កាលពីថ្ងៃ មិនចាំ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១៥​ ជនសង្ស័យឈ្មោះ ជៀស ណុល និង ជនរងគ្រោះឈ្មោះ ស វ ណ ធា បានទំនាក់ទំនងស្រឡាញ់គ្នា ជាសង្សារ ហើយជនសង្ស័យ បាននាំ​ជនរងគ្រោះមកបន្ទប់ផ្ទះជួល របស់ខ្លួននៅភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (ចំណុច​កើតហេតុ) ​​​​រួមរ័កជាមួយគ្នា បានសម្រេចចំនួន​១លើក ។

បន្ទាប់មកជនសង្ស័យឈ្មោះ ជៀស ណុល និង ជនរងគ្រោះ បានរួមភេទជាមួយគ្នា ជាបន្តបន្ទាប់ក្នុងមួយសប្តាហ៍ពី​៤ទៅ​៥ដង រហូតមកដល់ថ្ងៃទី ១៥ ខែ វិច្ឆកា ឆ្នាំ ២០១៨ វេលាម៉ោង២១​ ជនសង្ស័យបានទៅរករឿង ជនរងគ្រោះដល់កន្លែងធ្វើការ ​(រត់តុហាង​ផឹកស៊ី) នៅសង្កាត់ ចាក់អង្រែលើ ពេលនោះឪពុក​ម្តាយ ជនរងគ្រោះ​សង្ស័យ ក៏បានសួរនាំជនរងគ្រោះទើប​ដឹងរឿងថា ជនរងគ្រោះជាកូនស្រីបាន​​​រួមរ័កជាមួយជនសង្ស័យ ។ លុះមកដល់ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១០​ព្រឹក ឪពុក​ម្តាយបាននាំជនរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅស្នាក់ការ នគរបាលប៉ុស្តិ៍ចាក់​អង្រែលើ និង បាននាំខ្លួនជនសង្ស័យឈ្មោះ ជៀស ណុល យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចាក់​អង្រែលើធ្វើការសាកសួរចាត់ការតាមច្បាប់តែម្តង​។ ​ជនសង្ស័យឈ្មោះ ជៀស ណុល ឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាង​សំណុំរឿង​ចាត់តាមនីតិវិធី ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here