តើអ្វីជា មរតកចក្រវាល? ចង់ដឹងតោះស្តាប់ការចែករំលែករបស់ Mr David Law Of Univers ទាំងអស់គ្នា!

252

មនុស្សយើងកើតមកក្នុងពិភពលោកតែមួយ រស់នៅក្នុងចក្រវាលតែមួយជាមួយគ្នា តែភាពជោគជ័យនឹងការគិតមិនដូចគ្នានោះទេ។អ្នកខ្លះមាន ហើយក៏មានអ្នកខ្លះទៀតក្រ ដោយរកផ្លូវមានបានមិនឃើញស្ទើរតែពេញមួយជីវិត។ ថ្ងៃនេះគេហទំព័រស្អាងស្នេហ៍សុំលើកយកភាសាចក្រវាលមកចែករំលែកជូនប្រិយមិត្តបងប្អូនឲ្យបានជ្រាប ដើម្បីជាគន្លឹះខ្លះៗដើម្បីធ្វើការពិចារណានឹងជាពិសេសសម្រាប់ដឹកនាំជីវិតបងប្អូនឲ្យកាន់តែ
ប្រសើរឡើង។ តើអ្វីទៅជាភាសារបស់ចក្រវាល? ហើយតើមរតកចក្រវាលជាអ្វី? ហើយចែកចេញជាប៉ុន្មាន?

បើយោងតាមការបកស្រាយរបស់ Mr David Law Of Univers ដែលជាបុគ្គលមួយរូបដែលទទួលបានការគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា ចក្រវាលមានពីរប្រភេទ គឺចក្រ ស និងចក្រវាលខ្មៅ។ ក្នុងនោះលោក David Law Of Univers ក៏បានធ្វើការបកស្រាយបន្ថែមផងដែរថា ចក្រវាលស គឺជាចក្រវាលល្អហើយចង់សំដៅទៅលើរឿងល្អៗ បើអ្នកសម្រេចចិត្តដើរតាមចក្រវាលល្អនោះជីវិតអ្នកនិងកាន់តែរីកច្រើន ហើយធ្វើឲ្យជីវិតអ្នកកាន់តែមានក្តីសុខ។

រីឯចក្រវាលខ្មៅ គឺជាចក្រវាលដែលអាក្រក់ បើអ្នកដើរតាមគន្លងចក្រវាលខ្មៅនោះជីវិតអ្នកមិនមែនអ្វីផ្លាស់ប្តូរ និងអាចរីកចម្រើនបាននោះទេ។ បើប្រិយមិត្តចង់ដឹងកាន់តែច្បាស់នឹងលម្អិតពីចក្រវាល សូមស្តាប់ការបកស្រាយបន្ថែមរបស់ លោក David Law Of Univers ខាងក្រោមនេះទាំងអស់គ្នា!

Day 1 Flow ចក្រវាល​ សនិងខ្មៅ

Gepostet von Mr David Law Of Univers am Montag, 25. November 2019