ភាពចាំបាច់និងគោលបំណងក្នុងការវាយតម្លៃអចលនវត្ថុ

250

តើការវាយតម្លៃកើតឡើងនៅពេលណា? គឺនៅពេលផ្លាស់ប្តូរការប្រើប្រាស់ នៅពេលមានការផ្លាស់ប្តូរម្ចាស់កម្មសិទ្ឋ នឹងចុងក្រោយចង់ដឹងពីតម្លៃអចលនវត្ថុ។

គោលបំណងនៃការវាយតម្លៃ៖ទិញលក់ជួល គិតពន្ឋ និងកម្ចី Mortgage ធានារ៉ាប់រង់ រដ្ឋចេញសងនៅពេលរដ្ឋដកហូត វិនិយោគនិងទទួលបន្ត។

ប្រភេទអចលនទ្រព្យ៖តាមច្បាប់ភូមិបាលអចលនវត្ថុត្រូវបានបែងចែកចេញជា ៣ ប្រភេទ គឺអចលនវត្ថុពីកំណើត អចលនវត្ថុពីភ័ព្វវាសនា និងអចលនវត្ថុតាមការកំណត់របស់ច្បាប់។

១. អចលនវត្ថុពីកំណើត៖ មានដីដូចជាដីព្រៃឈើ ដីកាប់រានដីដាំដុះ ដីទុកទំនេរឬមិនអាចដាំដុះ ដីលិចទឹកដោយទឹកនៅនឹងឬទឹកហូរនឹងមានសំណង់ឬការរៀបចំទាំងឡាយណាដែលស្ថិតនៅជាប់នៅនឹងមួយកន្លែងកើតឡើងដោយអំពើររបស់មនុស្សហើយមិនអាចរំកិលឬផ្លាស់ប្តូរកន្លែងវាបាន។

២. អចលនទ្រព្យពីភ័ព្វវាសនា៖ មានវត្ថុដែលជាប់នឹងដីឬបញ្ចូលគ្នាជាមួយសំណង់ទាំងឡាយដែលមិនអាចបែកចេញបាន ដោយមិនធ្វើឲ្យមានការខូចខាតឬមិនដូរសភាពដើមដូចជាដើមឈើឩបករណ៍តែងលម្អរជាដើម។

៣. អចលនវត្ថុតាមកាលកំណត់៖ មានសិទ្ឋិភណ្ឌិកទាំងឡាយលើអចលនវត្ថុនិងចលនវត្ថុទាំងឡាយដែលបានកំណត់ដោយច្បាប់ជាអចលនវត្ថុ។