តើអ្វីជាថ្លៃចំណាយ និងប្រាក់ចំណូល?

296

ថ្លៃចំណាយ គឺជាចំនួនទឹកប្រាក់សម្រាប់ចំណាយ ក្នុងការទិញវត្ថុធាតុដើម និងសេវាកម្មដើម្បីផលិតចេញនូវផលិតផលសម្រេចមួយ។ លក្ខណៈពិសេសនៃថ្លៃចំណាយ ថ្លៃចំណាយមានការទាក់ទងទៅនិងការផលិត។ ថ្លៃចំណាយគឺជាកត្តាដ៏ចំបងសម្រាប់កំណត់គុណតម្លៃរបស់អចលនវត្ថុផលិតផលនឹងសេវាកម្ម។

ចំណូលៈ ចំណូលជាចំនួនទឹកប្រាក់ដែលអ្នកវិនិយោគឬម្ចាស់អចលនវត្ថុទទួលបានពីការវិនិយោគ។ លក្ខណៈពិសេសនៃប្រាក់ចំណូល ចំណេញតិចឬចំណេញច្រើន អាស្រ័យទៅលើចំណូល និងថ្លៃចំណាយ។ ចំពោះទ្រព្យសម្បតិ្តសម្រាប់វិនិយោគ​ ប្រាក់ចំណេញដើរតួយ៉ាងសំខាន់ក្នុងការកំណត់តម្លៃ។ គុណតម្លៃវាកាន់តែខ្ពស់នោះប្រាក់ចំណេញកាន់តែខ្ពស់ផងដែរ។