ទស្សនាកម្រងរូបភាពក្នុងមង្គលការ សួស វីហ្សា យប់មិញនេះ!

45

(ភ្នំពេញ)៖ តារាចម្រៀងស្រី កញ្ញា សួស វីហ្សា និង លោក ថមមី បានចូលរោងការដែលធ្វើឡើងក្រោមការរៀបចំ យ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនបានចូលរួមយ៉ាងច្រើនកុះករ ជាពិសេសគឺមិត្តសិល្បៈប្រុសស្រី នាំគ្នាដោយក្តីរីករាយ។

ជាក់ស្តែង នៅកម្មវិធីពេលល្ងាច ឃើញថាតារាប្រុសស្រីជាច្រើនបានចូលរួម ដែលមានការចាប់អារម្មណ៍ខ្លាំងទៅលើម៉ូតសម្លៀកបំពាក់ ម្នាក់ៗសុទ្ធតែស្រស់ស្អាតប្លែកខ្លាំង ជាមួយនឹងពណ៌ស និងមាស ច្នៃឡើងយ៉ាងពិសេសសម្រាប់ថ្ងៃជ័យមង្គលរបស់តារាស្រីរូបនេះ។

ជាមួយនឹងរូបសម្រស់ មិនថាតារាក្មេងចាស់ប្រុសស្រីនៅក្នុងថ្ងៃនោះ សុទ្ធតែបានតែងខ្លួនយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា ស្របពេលដែលកម្មវិធីពោរពេញដោយភាពរីករាយ អបអរដល់គូស្វាមីភរិយាថ្មីមួយគូនេះនៅក្នុងថ្ងៃពិសេស ក្រោយបានតស៊ូស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំមកនេះ។មិនត្រឹមតែប៉ុណ្ណោះ រាល់ឈុតសម្លៀកបំពាក់ពួកគេ សុទ្ធតែទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះមើលទៅពិតជាស្រស់ស្អាតប្លែកភ្នែកស្ទើរគ្រប់គ្នា៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!