ក្តៅៗ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ប្រតិកម្មលើព័ត៌ដែលចុះផ្សាយមិនពិតទាក់ទងទៅនឹង លោក នូ សិុប!

(ភ្នំពេញ)៖ ក្រោយពីមានការចែករំលែកតៗគ្នារ ព្រមដោយរូបភាពឈឺធ្ងន់នៃរៀមច្បងសិល្បៈលោក នូ ស៊ិប បានធ្វើឲ្យ​មហាជន​ពិសេស​បងប្អូនរួមវិថីសិល្បៈបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលអួលណែន​ និងអាសូរដល់លោកយ៉ាងខ្លាំង ប៉ុន្តែ​ទាក់​​ទិននឹងរូបភាពនេះដែលត្រូវបណ្តាញសង្គម​សរសេរភ្ជាប់ថាសុខភាពលោកទ្រុឌទ្រោម​ខ្លាំងរហូត​ត្រូវនិមន្ត​ព្រះ​​សង្ឃឲ្យធម៌ដើម្បីស្ងប់​នោះ​ក៏ត្រូវបានបង្ហាញចេញពីសុខភាពធម្មតាវិញ ពីសំណាក់លោកឧកញ៉ាចិត្តធម៌ពូកែ​ជំនួញ ម៉ុង ឫទ្ធី។

បង្ហាញដោយរូបភាពលើឆាកយ៉ាងមាំមួនបញ្ចេញសំឡេងយ៉ាងក្រអៅលោកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់​ឲ្យ​ដឹង​ច្បាស់ៗថា៖ គេចេះតែ​បង្ហោះតាម FACEBOOK ថា​លោក​នូ​ សុិបកំពង់មាន​ជម្ងឺ​ជាទម្ងន់ឥឡូវក្រុម​គ្រួសារ​ បាននិមន្ត​ព្រះសង្ឃ​មកសូត្រ​សាយន័្តតោថែមទៀតផង​ ។  តែការពិត​លោកនូ​ សុិបកំពង់​តែឈរ​ច្រៀង​យ៉ាង​ពិរោះ​រណ្ដំ​ដ៏ដែល​ នៅក្នុង​ភោជនីយដ្ឋាន​ 7ប្រាយ2​ យប់ថ្ងៃ​អាទិត្យ​ទី​១៨ខែវិច្ឆិកា​ឆ្នាំ​២០១៨នេះ​ ព្រម​ទាំង​មាន​មហាជន​ជាច្រើន​កុះករ​កំពុងតែ​ទស្សនា​ផង​ ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?

LEAVE A REPLY

Please enter your comment!
Please enter your name here