ប៉ែន ចំរុង ចូលរោងការថ្ងៃនេះហើយ

255

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់ពិធីករដែលសំបូរវោហាស័ព្ទសម្តីចាក់ទឹកមិនលេច ពេលនេះបានដឹកដៃមនុស្សស្រីដែលខ្លួនស្រលាញ់ចូលរោងការហើយ។ លោក​ ​ប៉ែន​ ​ចំរុង​ ​បានសម្រេច​ចិត្ត​កាន់ដៃ​គូស្នេហ៍​រូប​ស្រស់​ ​ហ៊ុន​ ​ម៉ា​ណេ​ ​ចូល​រោងការ​តាម​ប្រពៃណី​ខ្មែរ​។

ហើយ​ ដោយ​គេ​ឃើញ​នៅ​ព្រឹក​ហែ​ជំ​នូន​នេះ​ ​មាន​សិល្បករ​-​កា​រិនី​ល្បី​ៗ​ជាច្រើន​ដួង​បាន​សម្រុក​ទៅ​ចូលរួម​អបអរសាទរ​ដល់​គូ​ស្វាមី​-​ភរិយា​ថ្មី​ ​។​ ​ វត្តមាន​ភ្ញៀវ​កិត្តិយស​ដែល​ជាតា​រា​ចម្រៀង​ ​តារា​សម្ដែង​ ​និង​ ​ពិធី​ក​រល្បីៗ​ក្នុង​ពិធី​មង្គលការ​ ​ប៉ែន​ ​ចំរុង​ ​និង​ ​ភរិយា​ ​នា​ព្រឹក​នេះ​ ​ធ្វើ​ឱ្យ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​អ្នក​សិល្បៈ​រូប​នេះ​ ​កាន់តែ​អធិកអធម​ឡើង​ ​។​

តោះចង់ដឹងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!