ដូចម្តេចដែលហៅថាមនុស្ស?

0
74

មនុស្សបើនៅលោកខាងលិច មនុស្សមានន័យថាជាធនធានដ៏មានតម្លៃបំផុត។ តម្លៃរបស់មនុស្សគ្រប់រូប ត្រូវមានការធានារ៉ាប់រងដោយច្បាប់។ កម្មសិទ្ឋបញ្ញា នឹងសិទ្ឋរបស់មនុស្សក៏ត្រូវបានការ ការពារផងដែរ ។ បុគ្គលម្នាក់ៗត្រូវបានទទួលស្គាល់ក្នុងភាពជាម្ចាស់លើខ្លួនឯងដោយពុំមានការបៀតបៀនបំពារបំពានពីអ្នកដទៃ ។

មនុស្សបើនៅភាគខាងកើត មនុស្សមានន័យថា មនុស្សមានជីវិតទៅតាមផលកម្មរមែងកើតហើយស្លាប់ទៅតាមផលកម្មរៀងៗខ្លួន។ មនុស្សនឹងមានតម្លៃ លុះត្រាតែមានវប្បធម៌ល្អៗ។ គេឲ្យតម្លៃមនុស្សទៅតាមការប្រព្រឹត្តិដែលសមស្របតាមគន្លងវប្បធម៌របស់ខ្លួន ។

បើគិតតាមគំនិតទូទៅ មនុស្សគឺជាសារធាតុមួយដែលមានថាមពលដ៏ខ្លាំងមួយដែលអាចរីកចម្រើនបាន។ តម្លៃនៃជីវិតអាស្រយ័លើកម្រិតនៃការបញ្ចេញសក្កដានុពលរបស់ខ្លួនក្នុងការបង្កើតប្រយោជន៍សេចក្តីសុខសម្រាប់ខ្លួនឯងនឹងអ្នកដទៃ។ គេឲ្យតម្លៃមនុស្ស ទៅលើទង្វើដ៏បរិសុទ្ឋចេញពិសណ្តានចិត្តពិតប្រាកដ។

LEAVE A REPLY

Please enter your comment!
Please enter your name here