មុខបន្លែខាងក្រោមប៉ុន្មានប្រភេទនេះ អាចជួយ​អ្នក​មិនឲ្យ​កើត​ជំងឺ​ថ្លើម​បាន!

(សុខភាព)៖ សុខភាពពិតជាសំខាន់ជាងអ្វីៗទាំងអស់ក្នុងនោះជំងឺថ្លើម ជាជំងឺដែលមនុស្សគ្រប់រូបមិនចង់ប្រឈមមុខឡើយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ ដែលអ្នកគួរតែបរិភោគ ដើម្បីការពារថ្លើមរបស់អ្នក។ តើមានអ្វីខ្លះទៅ?

ក្នុងនោះអ្នកអាចពិសារខ្ទឹមសបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនA, B1 និងC ដែលអាចជួយប្រឆាំងនឹងមេរោគ ថែមទាំងអាចធ្វើឲ្យសរសៃឈាម អ្នកមិនងាយកករឹងទៀតផង។ ជាពិសេស វានឹងជួយការពារមិនឲ្យអ្នកកើតមហារីកថ្លើមនោះទេ។ អ្នកក៏អាចបរិភោគត្រកួនផងដែរ ព្រោះក្នុងនោះមានសារធាតុ ដែលអាចជួយបណ្តេញជាតិពុលពីក្នុងរាងកាយអ្នក ដោយធ្វើឲ្យថ្លើមអ្នកមិនងាយមានជាតិពុល។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺថ្លើមនោះឡើយ។

ប្រសិនជាអ្នកចង់ការពារថ្លើម អ្នកគួរតែបរិភោគផ្សិតចំបើង ព្រោះវាអាចទប់មិនឲ្យកោសិកាមហារីក កើតលើខ្លួនអ្នកឡើយ។ ដូចនេះ អ្នកនឹងអាចគេចផុត ពីជំងឺដ៏កាចសាហាវមួយនេះបាន។ ត្រចៀកកណ្តុរក្រៀម មានផ្ទុកសារធាតុដែលអាចជួយការពារក្រពះអ្នក ថែមទាំងអាចជួយបញ្ចុះសម្ពាធឈាមអ្នកទៀតផង។ ម្យ៉ាងទៀត វាក៏អាចជួយបញ្ចុះកាឡូរី ការពារមិនឲ្យសរសៃឈាមឆាប់កករឹង ព្រមទាំងអាចជួយបង្កើន ប្រព័ន្ធការពាររាងកាយបានទៀតផង។

ចំពោះអ្នកដែលមិនចង់កើតមហារីកថ្លើម គួរតែញ៉ាំការ៉ុត ព្រោះវាអាចជួយការពារថ្លើមអ្នកឲ្យរឹងមាំ ដោយធ្វើឲ្យអ្នកមិនជួបនឹងមហារីកថ្លើមឡើយ។ មួយវិញទៀតប៉េងប៉ោះមានផ្ទុកប្រូតេអ៊ីន វីតាមីនសេ វីតាមីនB1 និងB2 ព្រមទាំងសារធាតុដទៃទៀត ដែលអាចជួយបញ្ចេញជាតិពុលពីថ្លើម ដោយអាចការពារថ្លើមអ្នកបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here