តោះកុំភ្លេចធ្វើញុាំ! របៀបធ្វើស្ពៃបូកគោខ្ជប់សាច់

178

គ្រឿងផ្សំ: ស្ពៃបូកគោ មីសួ ត្រាំទឹកអោយរីក បង្គា បកសំបកលាងទឹកឲ្យស្អាត។ សាច់ជ្រូកបីជាន់ ចិញ្ច្រាំអោយម៉ត់ ផ្សិតម្ជុល បង្គាក្រៀម ខ្ទឹមស ស្លឹកខ្ទឹម​ ការ៉ុត កាត់ជាដុំៗតូចៗ អំបិល ស្ករ ប៊ីចេង ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប ម្រេច។ តោះមកដឹងពីវិធីក្នុងការចម្អិនខាងក្រោមនេះទាំងអស់គ្នា!

១- លាងស្ពៃបូកគោហើយកាត់វាបេះទុកស្រទាប់ធំៗដាំទឹកហើយស្រុុះស្ពៃបូកគោ ស្រុះរួចត្រាំទឹកត្រជាក់ទុកមួយអន្លើរ។

២- សាច់ជ្រូកចិញ្ច្រាំលាយ បង្គាក្រៀម អំបិល​,ស្ករ ,បីចេង,ខ្ទឹម​,​ទឹកត្រី ម្សៅស៊ុបខ្នរ ប្រេងខ្យង ម្រេច ហើីយច្របល់អោយសព្វ។

៣- យកស្ពៃបូកគោស្រុុះហើយដាក់សាច់ជ្រូកចូល ដាក់បង្គា ដាក់មីសួ ឬ ផ្សិតម្ជុល រុំហើយចងដោយស្លឹកខ្ទឹម។

៤- ហើយដាំទឹក អោយពុះ រៀបស្ពៃបូកគោ ដាក់ចំហុយឆ្អិន ជាការស្រេាច។