ស្ងាត់ៗ ឈិន ម៉ានិច្ចឡើងគេហដ្ឋានថ្មីតម្លៃរាប់មុឺនដុល្លារ

291

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានស្គាល់ហើយថា កញ្ញា ឈិន ម៉ានិច្ច ដែលជាម្ចាស់ជ័យលាភី Cambodia Idol រដូវកាលទី២ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង និងទទួលបានការងារសិល្បៈមិនចេះដាច់ទេ ទើបធ្វើឲ្យតារារូបនេះ កាន់តែមានភាពល្បីល្បាញជាងមុនទៀតផង។ ជាមួយអាជីពសិល្បៈ ស្រាប់តែកាលពីល្ងាចម្សិលមិញ កញ្ញា ឈិន ម៉ានិច្ច បានបង្ហោះរូបភាពជាច្រើនសន្លឹក អំពីទិដ្ឋភាពពិធីជប់លៀង ឡើងគេហដ្ឋានថ្មីមួយ ដែលមានតម្លៃមិនតិចជាង ខ្ទង់ម៉ឺនដុល្លារនោះទេ។

ក្នុងនោះដែរយើងឃើញថាមានតារារួមអាជីពនឹងរួមជំនាន់បានអញ្ចើញចូលរួមយើងច្រើនហើយពោរពេញដោយទឹកមុខស្នាមញញឹមរីករាយ។ ហើយក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានខមមិនលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញអារម្មណ៍អបអរសាទរដែល ឈិន ម៉ានិច្ច ផងដែរ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!