ឡើងចុតបាយនិយាយមិនចេញ! ស្គាល់តាមទូរស័ព្ទបាន៥ខែ ឃើញមុខនាំអូនទៅជួបម្តាយ ខាងស្រីចោទថាពង្រត់ (មានវីដេអូ)

(ភ្នំពេញ)៖ យុវវ័យមួយគូរ បង្កាត់ភ្លើងស្នេហ៍ តាមរយះទូរស័ព្ទច្រឡំលេខ អស់រយះពេល៥ខែ ប្រុសស្នេហ៍បានត្រឹម ស្គាល់តែសម្លេង សុំស្នេហ៍ អូនស្ម័គបងស្មោះ អស់ពីដួងហរទ័យ ស្រីចិត្តសឿងចង់ឃើញមុខ សុំណាត់ជួប បាក់ចិត្តស្រឹប ម៉ែឪខាងស្រីដឹងខឹងបាត់កូន ចោទថា ពង្រត់កូនស្រីគាត់ តាមទាន់រកឃើញ ប្តឹងទៅប៉ុស្តិ៍ប៉ូលីស កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យុវវ័យមួយគូរខាងលើ បុរសឈ្មោះ ឌី ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នេសាទត្រី រស់នៅ ភូមិប្រាសាទ ឃុំសារគ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ចំណែកនារី ជាស្រីកំណាន់ចិត្ត មានឈ្មោះ វ័ន្ត ណារ៉ា អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ មានស្រុកកំណើត នៅភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ តាមសម្តីនារីរូបស្រស់ ខាងលើបានប្រាប់អ្នកយកពត៌មាន នៅចំពោះមុខសមត្ថកិច្ចថា នាងមានបងប្អូនតែម្នាក់ឯង ជាមួយឪពុកម្តាយ ជាកសិករ រស់នៅ ជាអ្នកស្រែចំការ ហើយការរៀនសូត្រ នាងរៀនបានត្រឹមថ្នាក់ទី៨ប៉ុណ្ណោះ មិនបានជ្រៅជ្រះនិងគេទេ ។

នាងបានរៀបរាប់ពីប្រត្តិរឿងស្នេហ៍ ឲ្យដឹងថា អស់រយះពេល៥ខែកន្លងមកហើយ គិតចាប់ពីខែ កក្កដា ឆ្នាំ២០១៤ រហូតមកដល់ខែធ្នូនេះ ដែលពួកគេទាំង២នាក់ បានបង្កើតរឿវស្នេហា ក៏ដោយសារ ចុចទូស័ព្ទច្រឡំលេខ ពេលដែលគ្រាដំបូង នាងចុចទូរស័ព្ឌ ទៅមិត្តភ័ក្រ រស់នៅក្នុងភូមិឯនោះទេ ដោយសារភ័ណ្ឌច្រឡំ ស្រាប់តែទៅចូល ទូរស័ព្ទ របស់បុរស ដារូ៉ នៅឯខាងខេត្តកំពង់ធំវិញ ហើយចាប់តាំងពីបានស្គាល់ លេខទូរស័ព្ទ ស្គាល់សម្លេង ពួកគេទាំង២នាក់ កាន់តែវិវឌ្ឍន៍ នៃសេចក្តីស្នហ៍ ហើយឈានទៅដល់សារភាព ប្រាប់គ្នាទៅវិញទៅមក ថា អូនស្រឡាញបង ចំណែកបងវិញ ក៏ស្រឡាញ់អូនដែរ ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលា ចេះតែកាន់ទៅមុខ ស្នេហាពួកគេទាំងចេះតែកាន់ សុីជម្រៅ ហ៊ានប្តូរផ្តាច់ សច្ចារ្យ នឹងយកគ្នាជាប្តី-ប្រពន្ធឲ្យខាងតែបាន លុះគ្រាអវសាន្តនៃជីវិតរៀងខ្លួន ទោះជា អូនបង ក្នុងរាងកាយ ពណ៌សម្បុរបែបណាក៏ដោយ មិនគឹតទាំងអស់ អ្វីដែលសំខាន់ ការស្រឡាញ់គ្នា ក៏ប៉ុន្តែ អ្វីៗផ្តើមឡើង រឿងរ៉ាវបង្កាត់ភ្លើងស្នេហ៍ អស់រយះពេល៥ខែ កន្លងមក បានត្រឹមរយះរលកធាតុអាកាសតែប៉ុណ្ណោះ សូម្បីតែមុខគ្នា មិនទាំងស្គាល់ផង ទោះជាអូនខ្វាក់ បងខ្វង់ ក៏មិនដឹងដែរ និយាយជារួម ស្គាល់បានត្រឹមសម្លេង ដ៏ផ្អែមល្ហែម ទាំង យុវជនដារូ ទាំងរូបនាង រហូតមកដល់ថ្ងៃទី១៩ ខែធ្នូ អ្វីដែលអន្ទះសារ នោះគីចង់ស្គាល់មុខ ថាតើ យុវជន ដារូ៉ មុខមាត់បែបណា នាងប្រាប់ថា ចង់ឃើញមុខបង ។

ដូចបំណង់នូវអ្វីដែលអ្នកទាំង២ ចង់ឃើញមុខគ្នាទៀត ទីបំផុត យុវជន ឌី ដារ៉ូ សុខចិត្ត ត្បិតខែនេះ ជារដូវនេសាទក៏ដោយ ក៏សុខចិត្តធ្វើដំណើរ ដើម្បីបង្ហាញមុខមាត់ពិត ជូនដល់នាង នៅផ្ទះមេភូមិ ឯស្រុកកំណើតរបស់នាង ។ នាងបន្តទាំងឥតលាក់លៀមទៀតថា គ្រាន់តែបានឃើញមុខ ឌី ដារ៉ូ ជាលើកទី១ ភ្លាម ធ្វើឲ្យនាង ក្តុកក្តួលក្នុងចិត្តគ្រាដែលបានឃើញមុខមាត់ពិតហើយ ហើយអ្វីៗ ដែលបានសច្ចារ្យ ទាំងអស់គ្នា កន្លងមក រឹតតែបង្កើននូវសេចក្តីស្នាហា ទ្វេរដងទៀតទៀត ។ ទីបំផុតដោយសារអំណាចនៃសេចក្តីស្រឡាញ់ អ្នកទាំង២ ហ៊ាន បបួលគ្នាធ្វើដំណើរមកទីក្រុងភ្នំពេញ អត់ទាំងប្រាប់ម៉ែឪ នាងឲ្យដឹងផង ។ ចាប់តាំងពីលួចមកក្រុងភ្នំពេញ ជាមួយយុវជនឌី ដារ៉ូ នាងសម្តែងការស្មោះត្រង់ ចំពោះអ្នកយកពត៌មានថា មិនបានប្រព្រឹត្ត អ្វីដល់ថ្នាក់សុីជម្រៅឡើយ ទោះជាឲ្យនាងស្បថក៏សុខចិត្តដែរ ថ្វីបើស្នាក់នៅជាមួយគ្នាក៏ពិតមែន ក្រោមដំបូលផ្ទះជួល រយះពេល៣ថ្ងៃ មកដល់ថ្ងៃកើតហេតុនេះ ហើយដោយខ្លាច អ្នកផ្ទះរន្ទឹងចាំមើលផ្លូវ កាលបើ នាងមកភ្នំពេញ មិនបានប្រាប់ ឲ្យដឹងផងនោះ នាងក៏ទូរស័ព្ទប្រាប់ ពីកន្លែងស្នាក់នៅ ។

ចំណែកយុវជន ឌី ដារ៉ូ បាននិយាយប្រាប់ឲ្យដឹងដែរថា រូបគេមានបងប្អូន៦នាក់ ប្រុស២នាក់ ស្រី៤នាក់ ហើយរូបគេ ជាកូនទី៣ រស់នៅក្នុងត្រកូលឪពុកម្តាយ ជាអ្នកនេសាទ ពួកគេទាំង២នាក់ ស្រឡាញ់គ្នាតាម រយះទូរស័ព្ទអស់រយះពេល៥ខែកន្លងមកហើយ បានត្រឹម ស្តាប់ ស្គាល់សម្លេង តែដោយសារឥទ្ធិពលនៃ សេចក្តីស្នេហា រូបគេហ៊ាន ទៅបង្ហាញមុខ ឲ្យ គូេស្នេហ៍ឃើញ នៅឯស្រុកកំណើតរបស់នាង ហើយបានឯកភាពគ្នា ធ្វើដំណើរមកទីក្រុងភ្នំពេញ រកការងារជាកម្មកររោងចក្រ ឲ្យនាងបានធ្វើផង និងចងនាំនាងទៅ ឲ្យឪពុកម្តាយ នៅឯខាងខេត្តកំពង់ធំបានឃើញមុខនាងផង ។ អស់រយះពេល៣ថ្ងៃហើយ ស្នាក់នៅជាមួយគ្នាក៏ពិតមែន ដារូ៉ បញ្ជាក់នូវជំហររបស់ខ្លួនថា ទុកព្រហ្មចារី នាថ្ងៃផ្សំដំណេក តែអ្វីដែលខុសឆ្គង ដារ៉ូបានសារភាពថា ពួកខ្លួនទាំង២នាក់ ពិតជាខុសហើយ ដោយលួចចេញពីផ្ទះមិនបានប្រាប់ឪម៉ែ ក៏បុន្តែពួកគេទាំង២នាក់ រក្សានូវភាព បរិសុទ្ធរៀងខ្លួន ទុកដល់ថ្ងៃចូលមង្គលការ ។

ដោយឡែក បើតាមសាច់ញាតិ របស់នារី វ័ន្ត ណារូ៉ បានឲ្យដឹងថា កូនស្រីមានតែមួយ ដោយសាររឿងស្នេហា យុវជន ឌី ដារ៉ូថ្លើមធំ ហ៊ានទៅលបលួច ពង្រត់កូនស្រី ប្រព្រឹត្តផ្តេសផ្តាស ខុសគន្លង ប្រពៃណី អំណាចនៃចិត្តខឹង ធ្វើដំណើរវឹងមកភ្នំពេញ រកឃើញកន្លែងស្នាក់នៅ ចាប់ឃាត់ខ្លួន ចូលប៉ុស្តិ៍ប៉ូលីស ចោទថា ពង្រត់កូនស្រី ។ នៅចំពោះមុខសមត្ថកិច្ច ទោះជារងនូវសម្ពាធ ពីអាណាព្យាបាល បែបណាក្តី យុវតី ណារ៉ា ឆ្លើយប្រាប់ថា ពួកគេទាំង២នាក់ស្រឡាញ់គ្នាស្មោះស្ម័គ គ្មានអ្នកណាបង្ខំអ្នកណាឡើយ ទោះជាឪពុកម្តាយ បង្ខាំង បង្ខំ បំបែកបំបាក់យ៉ាងណា ទាំង២នាក់ សច្ចារ្យយកគ្នាជាប្តី-ប្រពន្ធ ។ ចំណែកទស្សន: យុវជនដារ៉ូក៏ប្រកាន់នូវជំហរ ដូច ណារ៉ា ដែរ តែបើ ម៉ែឪមិនពេញចិត្ត រូបគេ នោះ ក៏មិនដឹងធ្វើយ៉ាងណាដែរ ធ្វើម៉េច រូបគេជាអ្នកនេសាទ ។

គោលជំហររបស់អ្នកទាំង២ នៅចំពោះមុខ សមត្ថកិច្ច អ្នកយកពត៌មាន និងចំពោះមុខ សាច់ញាតិខាងស្រី អ្វីៗស្រលាំងកាំង ដោយអ្នកទាំង២ស្អិតរមួត ដូចស្ករតាំងម៉ែ បេះមិនចេញ កំហឹងទាំងប៉ុន្មាន ទៅលើអ្នកទាំង២ ត្រូវបានរំសាយអស់ ប្រែបែជាអាណិតកូនប្រុស-ស្រីទៅវិញ គ្រាន់តែផ្តាំថា រក្សាភាពថ្លៃថ្នូរ ហើយបើកភ្លើងខៀវ ឲ្យឪពុកម្តាយ ចាស់ទុំ ខាង យុវជន ដារ៉ូចូលស្តីតាមផ្លូវ ទៅតាមច្បាប់ ធ្វើយ៉ាងណា ឲ្យមេបាចាស់ទុំសងខាងដឹងឮ នោះជាការប្រពៃ ហើយការប្តឹងផ្តល់ ត្រូវបានរំសាយចោលវិញហើយ ត្រឡប់ទៅផ្ទះវិញ គឹតពីរឿង គ្រួសារវិញម្តង ៕

ខាងស្រីទើបអាយុ១៨ឆ្នាំទេ

ខាងស្រីទើបអាយុ១៨ឆ្នាំទេ ប៉ុន្តែចិត្តហ៊ាន… ចំនែកខាងប្រុសវិញសំណាងណាស់ ព្រោះពេលជួបមុខ ឃើញខាងស្រីស្អាតខ្លាំងតែម្ដង សន្យាថាស្រលាញ់នាងរហូតទៀតនោះ ។

Gepostet von Dara TV am Freitag, 16. November 2018

LEAVE A REPLY

Please enter your comment!
Please enter your name here